Wellcome To My Websit 092NewSabay BlogSpot.com

អាចទំនាក់ទំនង់ផ្សព្វផ្សាយពាណិជ្ជកម្មបាន តាមលេខទូរស័ព្ទ​ ​០៩២៤២៤៧១២.០៩៦២៣១៣២១១​

Monday, October 31, 2016

តោះស្វែងយល់ប្រវត្តិរបស់លោក JAMES JIRAYU ទាំងអស់គ្នា!





តារាថៃ ៖ តោះស្វែងយល់ប្រវត្តិរបស់លោក James Jirayu ទាំងអស់គ្នា ដែលជាបុរសសង្ហានិងល្បីឈ្មោះប្រចាំប្រទេសទាំងអស់គ្នា ។


ការពិតទៅលោក James Jirayu មានឈ្មោះពិតថា Jirayu Tangsrisuk លោកកើតនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ១៩៩៣ រាប់មកទល់ថ្ងៃនេះមានអាយុ ២៣ ឆ្នាំ ។ Jirayu ត្រូវបានមហាជនស្គាល់ថាជាតារាសម្តែង, តារាចម្រៀង និងជាតារាម៉ូដែលថែមទៀតផង ។ ហើយថ្មីៗនេះ Jirayu កំពុងតែបន្តការសិក្សានៅឯសកលវិទ្យាល័យ Rangsit University ហើយរៀនមុខជំនាញគ្រប់គ្រង Business ។








លោក James Jirayu កើតនៅក្នុងខេត្ត Phichit ប្រទេសថៃ ហើយឈ្មោះដើមគឺ Jirayu Tangsrisuk ប៉ុន្តែត្រូវបានគេហៅឈ្មោះក្រៅថា James Ji រហូតមកទល់ពេលនេះតែម្តង ។









លោកបានរៀនពីរបៀបរាំកាលនៅវ័យកុមារភាព ហើយលោកមានក្រុមតន្ត្រីផ្ទាល់ខ្លួនរបស់គាត់នៅវិទ្យាល័យ ហើយថែមទាំងមានក្រុមហ្គីតានិងតន្រ្តីថែមទៀតផង ។ នៅឆ្នាំ ២០១១ លោកបានឈ្នះការប្រកួតមួយ ហើយលោកក៏ចាប់ផ្តើមចាប់អាជីពជាតារាម៉ូដែល ។







ក្រោយមក James ក៏បានក្លាយជាតារាទូរទស្សន៍ក្នុងឆ្នាំ ២០១៣ ហើយរឿងដំបូងដែលលោកបានថតមានឈ្មោះថា “First Love” ហើយក៏ចាប់ផ្តើមជាបន្តបន្ទាប់ជាមួយនិងរឿង “Tong Neu Gao” ក្រោយមក James ក៏ទទួលបានកេរ្តិ៍ឈ្មោះម្តងបន្តិចៗ រហូតក្លាយជាតារាល្បីទាំងវ័យក្មេង ។







គួរបញ្ជាក់ឲ្យកាន់តែច្បាស់ទៀតថា ក្នុងឆ្នាំ ២០១៦នេះ លោក James Jirayu ជាមួយនិងនាង Bella ranee ដែលទើបតែដឹកដៃគ្នាមកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី ០៩ ខែតុលានេះ អ្នកទាំង ២ បានថតសាច់រឿងដ៏ល្អឯកមួយដែលមានចំណងជើងថា (ปดิวรัดา) ដែលអ្នករាល់គ្នានិយមហៅរឿងនេះជាភាសាខ្មែរថា (ភរិយាបណ្តូលចិត្ត) ដែលបានចាក់នៅក្នុងស្ថានីយ៍ទូរទស្សន៍ភីអិនអិន ៕
 ប្រភព៖ camnews










Share:

Tuesday, October 25, 2016

១៥ សន្លឹក បង្ហាញពីទឹកភ្នែកប្រជាជនថៃ ក្រោយការយាងសោយទិវង្គតរបស់ក្សត្រខ្លួន!




ក្រោយពីមានព័ត៌មាននៃការយាងសោយទិវង្គតរបស់ព្រះចៅយូហួរ ឬ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ កាលពីរសៀលថ្ងៃទី ១៣ ខែតុលាម្សិលមិញនេះរួចមក ប្រជាជនថៃទូទាំងប្រទេសបានសម្តែងនូវអារម្មណ៍សោកស្តាយ និង រន្ធត់ចិត្តក្រៃលែង ដែលទទួលបានដំណឹងមហាទុក្ខដ៏ធំធេងនេះ ។


ក្នុងព្រឹត្តិការណ៍ដ៏សែនក្តុកក្តួលអួលណែននេះ ប្រជាជនថៃទូទាំងប្រទេសបានសម្តែង ក៏ដូចជាបង្ហាញអារម្មណ៍សោកសៅជាពន់ពេក ក្នុងការបាត់បង់ព្រះមហាក្សត្រដ៏ឆ្នើមមួយព្រះអង្គនេះ ដោយទាំងប្រជារាស្ត្រ និង មន្ត្រីរាជការគ្រប់រូបបានរំលេចខ្លួនក្នុងសម្លៀកបំពាក់កាន់ទុក្ខ និង មានទឹកមុខក្រៀមក្រំយ៉ាងក្រៃលែង ដាមដោយសំឡេងស្រែកយំនឹកអាឡោះអាល័យដល់ព្រះមហាក្សត្រ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត យ៉ាងខ្លាំង ។


គួររំឭកថា ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត បានយាងសោយព្រះទិវង្គតកាលពីរសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៦ វេលាម៉ោង ៣ និង ៥២ នាទី ក្នុងព្រះជន្មាយុ ៨៨ ព្រះវស្សា ។

សូមទស្សនាកម្រងរូបភាពដូចខាងក្រោម៖


































Share:

Monday, October 24, 2016

តួឯកស្រី «សង្សារបំបាំងកាយ» ដួលសន្លប់ទាំងជំហរ ក្នុងពិធីបុណ្យព្រះមហាក្សត្រថៃ




តារាស្រីប៉ុស្តិ៍លេខ៧ ម៉េកហ្គី អៈផា (Maggi Apa) ដែលបានទាក់ទាញអារម្មណ៍ទស្សនិកជនយ៉ាងខ្លាំងតាមរយៈរឿង «សង្សារបំបាំងកាយ» (Fad Lhong Hon) បានខំប្រឹងចូលរួមទាំងឈឺ ដើម្បីរំលែកទុក្ខថ្វាយព្រះមហាក្សត្រ។


គួរបញ្ជាក់ផងដែរថា ដើម្បីបង្ហាញពីសេចក្តីកោតសសើរ និង អាឡោះអាល័យចំពោះព្រះមហាក្សត្រ ប្រទេសថៃបានរៀបចំពិធីច្រៀងបទ «ស័នសឺនព្រះបារមី» ដែលជាបទនិពន្ធឡើងដើម្បីរំឭកគុណ និង កោតសសើរពីស្នាដៃរបស់ព្រះមហាក្សត្រថៃព្រះបាទ ភូមិបុល អាឌុលយ៉ាដេត។


តារាស្រី ម៉េកហ្គី អៈផា បានបង្ហាញអារម្មណ៍ក្នុងចិត្តថា ក្នុងពេលរំពេចនោះ នាងពិតជាមិនអាចទប់ជំហរបានឡើយ ព្រោះនាងសម្រាកមិនបានគ្រប់គ្រាន់ជាច្រើនថ្ងៃ ដោយកុំតែបានតារាសម្តែងលោក រាំមីខេ ចូលមកជួយលើកបី បញ្ចូនទៅរោងសង្គ្រោះបន្ទាន់ កុំអីមិនដឹងជាយ៉ាងម៉េចនោះទេ។


បន្ទាប់ពីដឹងខ្លួនគ្រាន់បើ តារាស្រី ម៉េកហ្គី អៈផា បានបង្ហោះសារសុំអភ័យទោសមហាជន ដែលខ្លួនមិនអាចនៅចូលរួមពិធីដ៏សំខាន់នេះ ហើយថែមទាំងធ្វើឱ្យអ្នកដទៃត្រូវមករវល់វក់វីចំពោះខ្លួនទៀត៕ ប្រភព៖pmhotnews
Share:

ពិតជាសុភាពបុរសជួយស្រីស្អាតមែន មើលហើយរំភើបជំនួស! លោកឆន​ សុវណ្ណរាជ ខ្នះខ្នែងជួយលើកកៅអី កិនរ៉ូបដ៏ស្រស់ស្អាតរបស់កញ្ញា សុគន្ធកញ្ញា





រូបភាពជាច្រើនសន្លឹកដែល Fan របស់កញ្ញា សុគន្ធកញ្ញា បានថតនៅវគ្គ Live Show របស់កម្មវិធី Cambodia idol បានធ្វើឲ្យបងប្អូនអ្នកលេងហ្វេសបុកលាន់មាត់ថា ពិតជាសុភាពបុរសជួយស្រីស្អាតមែន មើលហើយរំភើបជំនួស ដោយសារតែលោកឆន សុវណ្ណរាជបានជួយលើកកៅអីដែលកិនរ៉ូបដ៏ស្រស់ស្អាត របស់សុគន្ធកញ្ញា។








ហើយកាលពីពេលថ្មីៗក៏មានពាក្យចចាមអារ៉ាម ក៏ដូចជាសារពត៌មានចុះផ្សាយពីទំនាក់ទំនងសង្ស័យរឿងទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរផងដែរ។ ហើយក៏មានFan ជាច្រើនបានពេញចិត្តអ្នកទាំងពីរ នឹងបង្ហោះរូបសួរគ្នាថា សមគ្នាដែរឬអត់? ជាដើម។ រហូតមកដល់ពេលនេះពួកគាត់ទាំងពីរមិនទាន់មានការបកស្រាយអ្វីទាំងអស់ ហើប្រិយមិត្តជាច្រើនបានរងចាំតាមដានពួកគាត់ផងដែរ។ ប្រភព៖ khmernote













Share:

ចន ច័ន្ទលក្ខិណា ដាក់ប៉ុន្មានឃ្លានេះ ប៉ះចំចំនុចរសើបខ្លាំងតែម្តង !


  • កាលពីយប់មិញនេះដែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារនៅលើ Facebook របស់ខ្លួនដែលនាំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពាក្យសំដីរបស់តារាសម្តែងស្រីជើងចាស់រូបនេះ។ តាមការសង្កេត ខណៈពេលដែល លោក អ៊ិន សុភិន ឪពុករបស់តារាសម្តែង ភិន សុដាលីស ធ្វើការទម្លាយរឿង លោក ប៉ែន ចំរ៉ុង នៅក្នុងបទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ជាច្រើនស្រាប់តែមិនបានប៉ុន្មានផង អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើការ បង្ហោះសារមួយដែរ ដោយនិយាយថា ៖ “ហេតុអី ៗ ក៏មនុស្សដែលមានប្រៀបជាងហាក់ជាន់អ្នកចាញ់ម្តងហើយម្តងទៀតមិនចេះចប់ ? ហេតុអ្វីទៅ ? មិនទាន់អស់ចិត្តទៀតឬ ? តើអ្នកដែលជាសត្រូវនិងគ្នាទាល់តែស្លាប់ភាគីម្ខាងទើបឆ្អែតឆ្អន់ឬយ៉ាងម៉េច ? ហេតុអីក៏មនុស្សយើង១ចំនួនមានចរិកចំលែកៗម្ល៉េះ ? មកពីញាំ ជាតិគីមីច្រើនឬបានជាមនុស្សឥលូវផ្លាស់ប្តូរសម្បើមម្ល៉េះ ? ខ្លាចណាស់ មើលជាគំរ៉ូទៅមនុស្សទាំងឡាយអើយ ជៀសបានគួរតែជៀសទៅ ប៉ះមិនបាន លូករលាក ល្មមឈប់ទៅ វាមិនល្អលេងទេ អ្នកឈ្នះបានតែចំពោះអ្នកក្រៅទេ ក្នុងខ្លួនឯងអ្នកពិតជាចាញ់ ព្រោះចាញ់និងទង្វើដែលខំប្រឹងតែឯង ខ្ញុំឃើញហើយហួសចិត្ត ហួសហេតុពេកហើយ” ដោយការលើកឡើងនេះ អ្នកនាង មិនបានបញ្ជាក់ថាអ្នកណា ដែលនាងនិយាយសំដៅទៅលើនោះទេ។

    ក្រោយមកស្រាប់តែ បង្ហោះសារមួយទៀត រៀបរាប់ថា៖ “បងចង់និយាយទៅកាន់អូនថា ត្រូវតែរុឹងបុឹង ងើបឈរឡើង រឿងអ្វីក៏ដោយគឺមិនអាចបំបាក់បានឡើយ ធ្វើជាមនុស្ស មិនត្រូវចុះចាញ់និងឧបសគ្គឡើយ ព្រះមិនដែលបិតផ្លូវមនុស្សទេ មានតែមនុស្សទេដែលបិតផ្លូវខ្លួនឯង សង្ឃឹមថាអូននិងយល់ ខ្ញុំចង់និយាយទៅកាន់មនុស្សដែលកំពុងមានវិបិត្តធ្ងន់ធ្ងរ ទោះជាមានមនុស្សតិចដែលលើកទឹកចិត្តក៏មិនប្រាកដថាយើងជាមនុស្សអាក្រក់ទាំងស្រុងដែរ” ដែលសារមួយនេះ បាន Tag អោយលោក ប៉ែន ចំរ៉ុង អ្នកនាង ឆយី លោក ឃុន រៀមរតនៈ និង វីជេអាឡាស្តូ ហើយលោក ប៉ែន ចំរ៉ុង ក៍បានធ្វើការឆ្លើយតប តាមរយៈ Comment ថា៖ “អរគុណបងស្រី” ខណៈដែល អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើការតបវិញថា៖ “ខ្ញុំអត់បានសំដៅលើចំរ៉ុងទេណា សូមកុំចូលមកតបដោយមិនមានយល់ប្រធានបទ”


    សាររបស់អ្នកនាង ចន ច័ន្ទលក្ខិណា មិនទាន់បានបញ្ចប់ឡើយ ក្រោយពេលដែល លោក អ៊ិន សុភិន បានធ្វើការបង្ហោះវិដេអូកាលពីយប់មិញ និយាយពីរឿងរ៉ាវ ៣ចំនុចទៀត របស់ ប៉ែន ចំរ៉ុង និងផ្តាំផ្ញើរ ទៅកាន់តារាស្រី២ រូបដែលចូលចិត្តការពារ ប៉ែន ចំរ៉ុង ផងដែរ ហើយម្នាក់ៗនាំគ្នាយល់ថា លោក អ៊ិន សុភិន ចង់សំដៅលើ អ្នកនាង ឆយី ដែលលើកមុននាងក្លាហាន ហ៊ាន ចេញមុខ ថាកំដរ ប៉ែន ចំរ៉ុង ទៅមើលកូនស្រីថែមទៀតផង ចំណែកតារាស្រីម្នាក់ទៀត ប្រហែលអាចសំដៅទៅលើ អ្នកនាង ចន ច័ន្ទ នេះតែម្តង។ ប៉ុន្តែការយល់ឃើញនេះមិនដឹងថា ត្រឹមត្រូវរឺយ៉ាងណាទេ ខណៈដែល លោក អ៊ិន សុភិន មិនបានបញ្ជាក់ឈ្មោះតារាស្រី ២ដួងនោះឡើយ។

    ភ្លាមៗ ស្រាប់តែ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារចុងក្រោយមួយទៀត ដោយនិយាយថា៖ “វាទាល់តែប៉ះសាច់ឯងបានដឹងថាឈឺប៉ុណ្ណា ស្គាល់រសជាតិឈឺឬនៅ ? កាលធ្វើដាក់ខ្ញុំមានដឹងអត់ថាខ្ញុំឈឺ និយាយបំផ្លើសពីខ្ញុំទាំងមិនសូវបានជួប នៅមុខខ្ញុំគឺខ្ញុំល្អ នៅមុខគេគឺខ្ញុំអាក្រក់ មិនដែលមានបញ្ហានិងខ្ញុំផងនៅបំផ្លើស តើខ្ញុំតឹងទ្រូងប៉ុណ្ណាដែលខ្ញុំដឹងថាអ្នកនិយាយអាក្រក់ពីខ្ញុំក្រោយខ្នងហើយពេលជួបមុខអ្នកខ្ញុំត្រូវបង្ខំចិត្តសើចរាក់ទាក់ដាក់អ្នកធ្វើដូចមិនដឹងរឿង ? មិនមែនចំអក ឬក៏សងសឹកទេ ខ្ញុំមិនដែលចងគំនុំនិងអ្នកដែរ ព្រោះខ្ញុំស្គាល់សណ្តាននៃមាត់អត់គំរបរបស់អ្នក តែគួរកុំអោយតែខ្លួនឯងធ្វើគឺត្រូវទាំងអស់ពេក កុំស្មានគេមិនដឹងពីទង្វើរបស់យើង គ្រាន់តែគេមិននិយាយ កម្មមិនចាំជាតិទេ ល្មមដឹងខ្លួនហើយ”

    សរុបចុងក្រោយមក រាល់សារដែលតារាស្រី ចន ច័ន្ទលក្ខិណា បង្ហោះតាំងពីដើមមក ហាក់ដូចជាប៉ះចំចំនុចរសើបខ្លាំងទៅដល់លោក អ៊ិន សុភិន ប៉ុន្តែទោះជាយ៉ាងណាគេមិនដឹងទេថា ប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គម រូបនេះចង់និយាយសំដៅទៅលើ អ្នកណាឡើយ រឺ ក៍អាចនិយាយបានថា គាត់សរសេរចោលក៍ថាបាន រឺ ក៍មានអ្នកផ្សេងទៀត ដែលគាត់ចង់សំដៅលើ។ ដូច្នេះប្រិយមិត្ត អាចធ្វើការ មើលសាររបស់អ្នកនាង ហើយយល់ឃើញតាមការគិតរៀងខ្លួន៕
    គួរបញ្ជាក់ផងដែរថា រឿងរ៉ាវលែលះរវាងលោក ប៉ែន ចំរ៉ុង និង អ្នកនាង ភិន សុដាលីស ត្រូវបានតុលាការ ចេញសាលក្រម រួចហើយ ដោយលោក ប៉ែន ចំរ៉ុង ហាក់ដូចជាស្ងប់ស្ងាត់ មិនធ្វើការ បកស្រាយអ្វីទាំងអស់ តែងាកមកមើលខាងលោក អ៊ិន សុភិន វិញគឺថ្មីៗលោកស្រាប់តែទម្លាយរឿងរ៉ាវ ប៉ែន ចំរ៉ុង ធ្វើបាបកូនស្រីគាត់ម្តងហើយម្តងទៀត ហាក់ដូចជាចង់ជាន់ពន្លិច ប៉ែន ចំរ៉ុង យ៉ាងខ្លាំងស្របពេលដែល លោក ប៉ែន ចំរ៉ុង ហាក់ដូចធ្លាក់កូដ ដើរសំដែងជាតួរាយរងក៍មាន៕ ប្រភព៖ khmernote

    ចុចអាន៖ ភិន សុដាលីស ត្រូវគេទម្លាយរឿងអាស្រូវ
Share:

រូបថតមួយសន្លឹកគេងអោបកូនក្នុងទ្រូងរបស់អ្នកនាងភិន សុដាលីស ធ្វើឲ្យបងប្អូនក្នុងហ្វេសបុកនិយាយថាកំសត់ណាស់ និងសម្តែងការអាណិតអាសូរ





រូបថតមួយសន្លឹកដែលអ្នកនាងភិន សុដាលីស កំពុងគេងអោបកូនក្នុងទ្រូង បានធ្វើឲ្យបងប្អូនក្នុងហ្វេសបុកចូលទៅ Comment និយាយថាមើលទៅពិតជាកំសត់ណាស់ ហើយពួកគាត់សម្តែងការអាណិតអាសូរដល់អ្នកនាងផងដែរ។

ជាក់ស្តែងដូចប្អូនស្រីរស្មីបាន Comment ថា៖ បងជាស្រ្តីដែលរឹងមាំដែលឆ្លុះបញ្ចាំពីគំរូមួយជួយឲ្យស្រ្តីឯទៀតចេះស្រលាញ់ខ្លួនឯងនិងកូន។ គួឲ្យកោតសរសេីរដល់បងស្រីណាស់! ទោះបីមេីលទៅដូចជាកំសត់បន្តិចពិតមែន…។

ចំណែកប្អូនស្រី ពេជ្របានសរសេរថា៖ ពេលឃើញរូបនឹងមានអារម្មណ៍ថាអាណិតគាត់ណាស់ ទោះបីគាត់មានគ្រប់យ៉ាងតែមើលទៅដូចជាខ្វះភាពកក់ក្ដៅនៅក្នុងគ្រូសារដ៏តូច១នេះ តែទោះជាយ៉ាងណាក៏សូមឲគាត់តស៊ូដើរលើផ្លូវនេះឲបានជោកជ័យផងចុះ ស៊ូៗណាញំគាំទ្របងរហូត។


រីឯប្អូនស្រីទូចវិញបានសរសេរដែលថា៖ មើលទៅដូចកំសត់ណាស់ គេងអោបកូនតែពីរនាក់ចឹង តែក៏សប្បាយចិត្តពេលមានកូនដ៏គួអោយស្រលាញ់ ទោះគ្មានប៉ានៅក្បែរក៏ដោយ។

ខ្មែរណូតសូមលើកយកតែ Comment បីមករៀបរាប់ទេ នៅមាន Comment ជាច្រើនទៀតដែលបានសរសេររៀបរាប់អាណិតដល់អ្នកនាងភិន សុដាលីស៕ ប្រភព៖ khmernote









Share:

Sunday, October 23, 2016

គន្លឹះ​៣​យ៉ាង ធ្វើឲ្យស្បែកសរលីង ជាមួយផ្លែឈើមួយចំនួន


គន្លឹះទាំងនេះ អាចជួយឲ្យនារីគ្រប់រូបមានសម្រស់ស្រស់ស្អាត ស ម៉ដ្ឋ រលីង ដូច្នេះសូមស្វែងយល់បន្ត នៅខាងក្រោម។ 
ស្បែកមុខសរលីងជាមួយនឹងផ្លែឈើ សមស្របសម្រាប់ស្បែកគ្រប់ប្រភេទ បណ្ដាមុខផ្លែឈើទាំងនេះងាយរកខ្លាំងណាស់ ហេតុនេះកុំព្រួយបារម្ភអ្វីទៀត សាកល្បងមើលសិន ទៅដើម្បីទទួលបានស្បែកសរលីងជាងមុនណា។ 
១.ធ្វើឲ្យស្បែករលីងជាមួយនឹងផ្លែម្នាស់៖ 
ផ្លែម្នាស់សម្បូរ enzyme ជួយឲ្យស្បែកស្រស់ស្អាត និងកំចាត់កោសិកាដែលខូចខាតនាំឲ្យ ស្ទះរន្ធញើសបណ្ដាលឲ្យកើតមុន។ មាន២របៀបធ្វើម៉ាសថែរក្សាស្បែក ជាមួយនឹងផ្លែម្នាស់។ 
របៀបទី១៖យកទឹកផ្លែម្នាស់ដាក់ចូលក្នុងចានលាយជាមួយម្សៅមីបន្តិច កូរឲ្យស្មើ រួចលាបល្បាយនោះនៅលើមុខ។ 
របៀបទី២៖ 
ធ្វើផ្លែម្នាស់ឲ្យម៉ដ្ខ រួចលាយជាមួយទឹកឃ្មុំ។ លាបស្មើលើមុខប្រហែល១០ដល់១៥នាទី រួចលៀងមុខជាមួយទឹកក្ដៅឧណ្ហៗ។ 
ជាមួយ២របៀបខាងលើអាចអនុវត្ត២ដងក្នុងមួយសប្ដាហ៍ដើម្បីទទួលបានស្បែករលីងនិងសថែមទៀតណា៎។ 
 
២.ធ្វើឲ្យស្បែកស្រស់ស្អាតជាមួយនឹងផ្លែចេក៖ 
ក្នុងបណ្ដាប្រភេទផ្លែឈើជំនួយការ ថែរក្សាស្បែក ចេកក៏ចាត់ទុកជាអាហារមួយដ៏ងាយរកបាន ទាំងមានតំលៃគួរសម ហើយមានគុណប្រយោជន៍ពិសេសសម្រាប់ស្បែកមុខទៀតផង។ ផ្លែឈើនេះអ្នកអាចប្រើទឹកសង្កត់ ឬក៏លាបម៉ាសដើម្បីជួយស្បែកតឹងរលីងជាង ព្រោះក្នុងផ្លែចេកមានជាតិបង្ការអុកស៊ីនកម្មច្រើន ជាពិសេស គឺជាតិប៉ូតាស្យូមអាចជួយកំចាត់បណ្ដាកោសិកាដែលខូចខាត ធ្វើបឲ្យស្បែកស្រស់ស្អាតក្មេងជាវ័យ។ 
អ្នកអាចស្វែងយល់ ២របៀបធ្វើខាងក្រោមនេះ ដើម្បីជួយឲ្យស្បែកបានស្អាតថែមទៀត។ 
របៀបទី១៖ 
ចិតស្ដើង 300g ផ្លែចេកចោលសម្បក ក្រោយនោះធ្វើឲ្យម៉ត់ ហើយលាយជាមួយនឹងទឹកក្រូចឆ្មា½ ស្លាបព្រាកាហ្វេ និងទឹកកក ហើយផឹកដូចភេសជ្ជៈធម្មតា។ជាមួយ២របៀបខាងលើអាចអនុវត្ត២ដងក្នុងមួយសប្ដាហ៍ដើម្បីទទួលបានស្បែករលីងនិងសថែមទៀតណា៎។ 
 
របៀបទី២៖ 
ធ្វើផ្លែចេកឲ្យម៉ត់ លាយជាមួយទឹកឃ្មុំ២ស្លាបព្រា។ លាយឲ្យស្មើបង្កើតជាល្បាយរួចលាបលើមុខ ទុកប្រហែល៣០នាទី។ បន្ទាប់នោះលាងជម្រះជាមួយនឹងទឹកក្ដៅឧណ្ណៗ។ 
 
អនុវត្ត២ដងក្នុងមួយសប្ដាហ៍ ដើម្បីទទួលបានស្បែកម៉ដ្ឋរលីង។ 
៣.ផ្លែឈើរី ជួយឲ្យស្បែកស្អាតរលីង៖ 
កម្រិតវីតាមីន C ដែលសម្បូរនៅក្នុងផ្លែឈើរី ជួយជំរុញការផលិតចេញស្រទាប់កូឡាជែនចាំបាច់ក្នុងរាងកាយ។ ស្រទាប់កូឡាជែនចាត់ទុកជាវិធីមួយដ៏ល្អសំរាប់នារីក្នុងដំណើរការបង្ការភាពចាស់នៃស្បែក។ 
 
ទន្ទឹមនឹងនោះកម្រិតវិតាមីន A និងបណ្ដាសរជាតិ polyphenolic anthocyanidin ដែលមានក្នុងផ្លែឈើរី ជួយបង្ការអុកស៊ីនកម្ម បង្កើតការបត់បែននៃស្បែក ធ្វើឲ្យស្បែកស្រស់ល្អថែមទៀត។ហេតុនេះមិនចាំបាច់ប្រើផ្លែឈើនេះលាបមុខទេ អ្នកតអាចញ៉ាំផ្ទាល់ ឬក៏ធ្វើជាទឹកដើម្បីផឹករាល់ថ្ងៃនឹងឃើញប្រសិទ្ធភាព។ជាមួយ៣ប្រភេទផ្លែឈើខាងលើនេះ អាចនឹងជួយអ្នកទទួលបានស្បែកសរលីងជាងការស្មាន។ អ្នកគួរអនុវត្តរាល់សប្ដាហ៍ដើម្បីស្បែកស្រស់ស្អាតរបស់យើងណា។ក្រៅពីនោះ អ្នកអាចប្រើបន្ថែមផលិតផលអាហារបំប៉ន់ Gluta White Plusជាផលិតផលចម្រាញ់ពីធម្មជាតិទាំងស្រុង។ ជួយការពារសុខភាព និងថែរក្សាស្បែកទាំងពីខាងក្នុងយ៉ាងមានប្រសិទ្ធភាព ធ្វើឲ្យស្បែកស ម៉ដ្ឋ រលោងបែបធម្មជាតិ៕ 
ប្រភព៖ khmertalking

Share:

រូបមន្តសម្រកទំងន់តាមធម្មជាតិ



ប្រសិនបើអ្នករំពឹងចង់បានវិធីសម្រកទំងន់តាមបែបធម្មជាតិ តោះសាកល្បងជាមួយវិធីដូចខាងក្រោម៖

1- ទឹកឃ្មុំក្រូចឆ្មារ 
គ្រឿងផ្សំ៖ 
– ទឹកឃ្មុំ ២ ស្លាបព្រាបាយ 
– ទឹក ៥០០ml 
– ទឹកក្រូចឆ្មារ ១/២ ពែង 
វិធីធ្វើ៖ 
ចាក់ទឹកមួយកែវ រួចលាយគ្រឿងផ្សំខាងលើចូល។ កូរអោយសព្វ រួចផឹកពេលព្រឹកមួយកែវ។ 
2- ទឹកស្ត្រូប៊ឺរី 
គ្រឿងផ្សំ៖ 
ក្រូចលឿង, ស្ត្រូប៊ឺរី និងចេក 
វិធីធ្វើ៖ 
ដាក់ផ្លែឈើខាងលើចូលទៅក្នុងម៉ាស៊ីនកិន ហើយចាក់ទឹកត្រជាក់មួយកែវចូលទៀត។ ប្រសិនជាអ្នកចង់ដាក់ទឹកកកដុំចូលទៀតក៏បានដែរ។ កិនអោយម៉ត់ល្អ រួចចាក់ចូលកែវផឹកជាការស្រេច។ 
3- ទឹកទំពាំងបាយជូរ 
គ្រឿងផ្សំ៖ 
ក្រូចថ្លុង, ម្នាស់ និង ក្រូចវល្លិ៍ (passion) 
វិធីធ្វើ៖ 
ដាក់ដុំទឹកកក និងទឹកត្រជាក់ចូលទៅក្នុងម៉ាស៊ីនកិន រួចដាក់ផ្លែឈើខាងលើចូល។ កិនអោយម៉ត់ល្អ រួចចាក់ចូលកែវផឹកជាការស្រេច។ 
4- តែបៃតង 
គ្រឿងផ្សំ៖ 
-ទឹកឆ្អិនដាំពុះ ១លីត្រ 
-តែបៃតង ៥កញ្ចប់ 
-ក្រូច (ក្រូចថ្លុង រឺក្រូចឆ្មារ) ១ផ្លែ 
-ស្លឹកជីអង្កាម ១ ក្តាប់ 
វិធីធ្វើ៖ 
ឆុងតែបៃតងទៅក្នុងទឹកក្តៅដាំពុះ ១លីត្រ។ ចាក់ទឹកតែដាក់កែវ ច្របាច់ក្រូចចូល រឺហាន់ជាចំណិតៗដាក់ចូលទៅក្នុងកែវ ហើយបង់ស្លឹកជីអង្កាមចូល។ អ្នកអាចដាក់ដុំទឹកកកចូលពីរបីដុំបាន។ 
ជ្រើសរើសវិធីមួយណាដែលអ្នកគិតថាងាយស្រួល៕ 
ប្រភព៖ rosemag
Share:

វិធីសាស្រ្តយកមុនលើច្រមុះដោយគ្មានការឈឺចាប់ ហើយចំណាយពេលត្រឹមតែ៥នាទីប៉ុននោះ


ពិតណាស់! មុនលើច្រមុះគឺជាផលរំខានធំបំផុតសំរាប់មនុុស្សគ្រប់រូប។ តើលោកអ្នកមានការឈឺចាប់ទេនៅពេលដែលលោកអ្នកព្យាយាមក្នុងការយកមុននៅលើច្រមុះ? តើលោកអ្នកចង់ដឹងពីរិធីសាស្រ្តក្នុងការយកមុននៅលើច្រមុះដោយមិនមានការឈឺចាប់ដែរឬទេ? បើចង់ដឹង សូមប្រិយមិត្តអាននូវអត្តបទខាងក្រោម៖ 
គ្រឿងផ្សំ: 
– អំបិល១ស្លាបព្រា 
– ថ្នាំដុសធ្មេញដែលផ្សំពីជីអង្កាម២ស្លាបព្រា 
– ទឹកកកពីរដុំ 
តើធ្វើដូចម្តេចដើម្បីរៀបចំ: 
– យកអំបិលមួួយស្លាបព្រា និងថ្នាំដុសធ្មេញពីរស្លាបព្រា ដាក់ក្នុងចានតូចមួយរួចលាយអោយម៉ត់ហើយស្អិតចូលគ្នា (អំបិលមិនងាយរលាយចូលថ្នាំដុសធ្មេញទេ ដូចនេះលោកអ្នកគួរតែប្រើម៉ាស៊ីនកិនទឹកក្រលុកដើម្បីកិនវាអោយម៉ត់ចូលគ្មា)។ 
– យកមកលាបលើច្រមុះឬ កន្លែងដែលកើតមុន ទុកអោយវាស្ងួតរយៈពេល៥នាទី។ 
– បន្ទាប់ពីស្ងួតហើយ យកដុំទឹកកកមកម៉ាស្សាជារង្វង់នៅកន្លែងដែលយើងបានលាប។ មុននៅលើច្រមុះនឹងត្រួវបានសំអាត។ ការលាបដុំទឹកកកជួួយអោយរន្ធញើសរួមតូច។ 
សារៈប្រយិជន៍៖ 
– ថ្នាំដុសធ្មេញដែលផ្សំពីជីអង្កាម – ជួយក្នុងការបើករន្ធញើសនិងការលុបបំបាត់បាក់តេរី។ លើសពីនេះទៅទៀត វាផ្ដល់ផលប្រយោជន៍ដល់ស្បែកដូចជា វាអាចជួយលាងសម្អាតរន្ធញើសបានយ៉ាងជ្រៅ និងបញ្ចេញមុនផងដែរ។ 
– អំបិល – មានលក្ខណៈសម្បត្តិ ប្រឆាំងនិងបាកតេរីដោយធម្មជាតិ។ ហើយអំបិលក៏ជួយជម្រុះកោសិការចាស់ៗដល់ស្បែកផងដែរ។ មានហេតុផលល្អសម្រាប់ការប្រើអំបិលលាយនេះដោយសារតែមិនទទួលបានរំលាយនៅក្នុងថ្នាំដុសធ្មេញគឺ។ 
បញ្ចាក់៖ ការធ្វើវិធីសាស្រ្តនេះនឹងធ្វើអោយច្រមុះរបស់លោកអ្នកក្រហម ប៉ុន្តែសូមកុំព្រួយបារម្ភអីព្រោះវានឹងបាត់ទៅវិញក្នុងរយៈពេលដ៏ខ្លី។ 
ប្រសិនបើអ្នកមានស្បែកស្ងួត អ្នកគួរប្រើហ្វមលាងដែលផ្ដល់សំណើមដល់ស្បែក បន្ទាប់ពីអនុវត្តន៍វិធីសាស្រ្តនេះ៕ 
ប្រភព៖ khmerwonder
Share:
អាចទំនាក់ទំនង់ផ្សព្វផ្សាយពាណិជ្ជកម្មបាន តាមលេខទូរស័ព្ទ​ ​០៩២៤២៤៧១២.០៩៦២៣១៣២១១​

Translate

Total Pageviews

Popular Posts

Blog Archive

Flag Counter
Powered by Blogger.