Wellcome To My Websit 092NewSabay BlogSpot.com

អាចទំនាក់ទំនង់ផ្សព្វផ្សាយពាណិជ្ជកម្មបាន តាមលេខទូរស័ព្ទ​ ​០៩២៤២៤៧១២.០៩៦២៣១៣២១១​

Sunday, November 13, 2016

ទូក ង «តាម៉ៅសែនជ័យ» ពេលកំពុងអុំសាកល្បង ស្រាប់តែលិច សំណាងល្អមិនមានគ្រោះថ្នាក់ដល់កីឡាករ


(ភ្នំពេញ)៖ ទូក ង មួយឈ្មោះថា «តាម៉ៅសែនជ័យ» មកពីសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានចំនុះ២២នាក់ ខណៈដែលកំពុងអុំសាកល្បង ស្រាប់តែខុសបច្ចេកទេស បណ្តាលឲ្យលិចត្រង់ចំណុច តាមដងទន្លេសាប នៅវេលាម៉ោង១២៖២០នាទីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ប៉ុន្តែសំណាងល្អ ពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់កីឡាករអុំទូកណាម្នាក់នោះទេ។
នៅពេលមានហេតុការណ៍នេះកើតឡើង កម្លាំងសមត្ថកិច្ចបានចេញជួយអន្តរាគមន៍ភ្លាមៗ មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់កីឡាករអុំទូកណាម្នាក់នោះទេ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃម្សិលមិញ មានទូក ង មកពីវត្តអម្ពវ័ន្ត ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មានឈ្មោះថា «រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ» ពេលសណ្តោងមកប្រណាំងសាកល្បង ស្រាប់តែប៉ះជាមួយទូកទេសចរណ៍ដ៏ធំមួយ បណ្តាលឲ្យលិច នៅមុខព្រះបរមរាជវាំង ហើយកីឡាករចំនួន២នាក់ ក្នុងចំណោម៩នាក់ បានបាត់ខ្លួន ដែលសង្ស័យបានស្លាប់បាត់ទៅហើយ។
រហូតមកដល់ថ្ងៃនេះ ជនរងគ្រោះ ដែលជាកីឡាករអុំទូក ២នាក់ នៅមិនទាន់រកឃើញនៅឡើយទេ៕


ប្រភព ៖ Fresh News


កំណត់ត្រាខ្មែរឡូត៖


គួររំលឹកថា ក្នុង​ឱកាស​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូកខាងមុខនេះ កងអាវុធហត្ថ​រាជធានី​ ក៏បង្កើន​កិច្ច​ការពារ​សន្តិសុខផងដែរ។


នៅក្នុងនោះ សន្តិសុខ សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សង្គម ត្រូវ​បាន​ធ្វើការ​រឹត​បន្តឹង​ដោយ​កម្លាំង​អាវុធហត្ថ​រាជធានី សហការ​ជាមួយ​ប៉ូលិស​រាជធានី​ភ្នំពេញ ចេញ​ល្បាត​ការពារ​តាម​គោលដៅ និង​តាម​ដងផ្លូវ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ សប្បាយ​រីករាយ អបអរសាទរ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ចាប់ពី​ថ្ងៃ​ទី​១៣ រហូត​ថ្ងៃ​ទី​១៥ វិច្ឆិកា ដើម្បី​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ ប្រកបដោយ​សុខ​សុវត្ថិភាព ទាំង​មុន​ពេល​ និង​ក្រោយ​ពេល​បញ្ចប់​ពិធីបុណ្យ ។


ជាមួយ​គ្នា​នេះ​ដែរ កម្លាំង​អាវុធហត្ថ និង​ប៉ូលិស​រាជធានី​ភ្នំពេញ បាន​ធ្វើការ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា ដោយ​ពាក់មួក​សុវត្ថិភាព​គ្រប់​ៗ​គ្នា ទាំង​អ្នក​បើក​ម៉ូតូ អ្នក​ជិះ​ពីក្រោយ និង​បើកបរ​ប្រុងប្រយ័ត្ន ដើម្បី​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​សប្បាយ​នានា និង​ការ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត ក្នុង​ឱកាស​អបអរ​បុណ្យប្រពៃណី​ជាតិខ្មែរ​ឆ្នាំ​នេះ ពិសេស​កាត់​បន្ថយ​ករណី​ គ្រោះថ្នាក់​ចរាចរណ៍​តែ​ម្តង ។


តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ ពី​មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ថ្លែង​កាលពី​ល្ងាច​ទី​៩ វិច្ឆិកា ថា អ្នក​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​សព្វ​ថ្ងៃនេះ​ភាគច្រើន​តែងតែបាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ និង​តាម​ការ​ណែនាំ​ របស់​ក្រសួងមហាផ្ទៃ សាលា​រាជធានី និង​ការ​ណែនាំ​ផ្ទាល់​របស់​សមត្ថកិច្ច​ តាម​គោលដៅ​គ្រប់កន្លែង​ ក្នុង​ក្រុងភ្នំពេញ ដើម្បី​ជំរុញ​ឱ្យ​មានការ​គោរព​ច្បាប់​ចរាចរណ៍ ពិសេស​ពាក់មួក​សុវត្ថិភាព​គ្រប់​ៗ​គ្នា ទាំង​អ្នកបើកបរ និង​អ្នក​ជិះ​រួម​ដំណើរ និង​មាន​បំពាក់​កញ្ចក់​ម៉ូតូ​ សម្រាប់​មើល​ក្រោយ​ផង ។


ប៉ុន្តែ​ទោះបី​សមត្ថកិច្ច​ ដាក់​កម្លាំង​តាម​ដងផ្លូវ​ការពារ និង​ចាំ​សម្រួល​ចរាចរណ៍​យ៉ាងណា​ក៏​ដោយ ក៏​ការ​ស្ទះចរាចរណ៍​ នៅ​តែ​កើត​មាន​ចៀស​ មិន​ផុត​ដោយ​កំណើនប្រជាជន និង​មធ្យោបាយ​ធ្វើ​ដំណើរ​ នា​ពេល​បច្ចុប្បន្ន​នេះ​ ចេះ​តែ​កើន​ជា​លំដាប់ ។


មន្ត្រី​អាវុធហត្ថ​បាន​ធ្វើការ​សំណូមពរ​ ដល់​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​ យានយន្ត​ទាំងអស់​នាំ​គ្នា​គោរព​ច្បាប់​ចរាចរណ៍ ពិសេស​បើកបរ​ត្រូវ​ប្រុង​ប្រយ័ត្ន និង​មានការ​យោគយល់​គ្នា​ដើម្បី​បញ្ចៀស​ករណី​ គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ ។


មានការ​កត់​សម្គាល់ថា មុន​ពេល​ពិធីបុណ្យ​ជាតិ​ប្រារព្ធ​ឡើង​ម្តង​ៗ សមត្ថកិច្ច​តែងតែបាន​ចុះ​ផ្សព្វផ្សាយ​នៅ​តាម​ដងផ្លូវ ទីប្រជុំជន តាម​ចំណតរថយន្ត​ជាដើម ពង្រឹង​សុវត្ថិភាព​ជា​ចម្បង ក្នុង​ការ​ធ្វើ​ដំណើរ​ទាំង​មុន​ពេល និង​ក្រោយ​ពេល​បុណ្យប្រពៃណី​ជាតិ​ធំ​ៗ​របស់​ខ្មែរ​យើង ។


កម្លាំង​អាវុធហត្ថ​ បាន​សហការ​ជាមួយ​ប៉ូលិស​ ចុះ​គ្រប់​គោលដៅ ពិសេស​ច្រក​ចេញចូល​រាជធានី ចាំ​អន្តរាគមន៍​ការពារ​ សន្តិសុខ​ទូទៅ និង​សម្រួល​សណ្តាប់ធ្នាប់​ចរាចរណ៍​គ្រប់ពេលវេលា​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ ប្រកបដោយ​សុវត្ថិភាព តាម​ទិស​ដៅ​និង​ផែនការ​ណែនាំ​ ដ៏​មឺ​ុ​ង​ម៉ាត់​របស់​លោក​ ឧត្ដមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជ អាវុធហត្ថ​លើ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី ពិសេស​បទបញ្ជា​ផ្ទាល់​ របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​គណៈ​បញ្ជាការ​ ឯកភាព​រាជធានី ដែល​តែងតែបាន​អនុវត្ត​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ជា​រៀង​រាល់​ឆ្នាំ ៕
Share:

0 comments:

Post a Comment

អាចទំនាក់ទំនង់ផ្សព្វផ្សាយពាណិជ្ជកម្មបាន តាមលេខទូរស័ព្ទ​ ​០៩២៤២៤៧១២.០៩៦២៣១៣២១១​

Translate

Total Pageviews

Popular Posts

Blog Archive

Flag Counter
Powered by Blogger.