នៅពេលដែលនិយាយ ដល់បញ្ហាសិច ស្ត្រីត្រូវគេចាត់ទុកថា អាថ៌កំបាំងជាងបុរសនិងមិនងាយបញ្ចេញឱ្យឃើញនូវសញ្ញាចំណង់ផ្លូវភេទនោះឡើយ ។ បើទោះជាបែបនេះ ប៉ុន្តែមិនមែនមានន័យថា នាងគ្មានចំណង់ភេទនោះទេ ផ្ទុយមកវិញ វាគ្រាន់តែជាចរឹតពីធម្មជាតិឬជាផ្នត់គំនិតមួយដែលគិតថា «បុរសគឺជាអ្នកបង្កាត់ភ្លើងសិច-ជាអ្នកចាប់ផ្តើមមុន» ។ ដោយសារតែបែបនេះហើយ ទើបមានស្ត្រីមួយចំនួនតែងខកចិត្តចំពោះដៃគូខ្លួន ។ តើស្ត្រីចង់បានអ្វីខ្លះទាក់ទងនឹងជីវិតនៅលើគ្រែ ? តាមការបកស្រាយរបស់វេជ្ជបណ្ឌិត Rajan B Bhonsle អ្នកពិគ្រោះយោបល់ផ្នែកសិចបានបញ្ជាក់ថា មានអាថ៌កំបាំង៧ចំណុចអំពីពួកគេដែលបុរសត្រូវតែដឹង ៖
១-ការជែកគ្នាយ៉ាងផ្អែមល្ហែមគឺជាថ្នាំសម្រើបដ៏អស្ចារ្យមួយ ៖
ស្រ្តីជាច្រើនចង់បានបែបនេះ ។ ពួកគេយល់ថា ការជជែកសន្ទនាគ្នានឹងនាំឱ្យមានភាពរីករាយជាពិសេសផ្នែកសិច ។ សម្រាប់ពួកគេ ការជជែកនិងអារម្មណ៍ស្រឡាញ់គឺពិតជាសំខាន់ខ្លាំងណាស់។ កិច្ចសន្ទនាយ៉ាងផ្អែមល្ហែមនិងប្រកបដោយភាពស្និទ្ធស្នាលអំឡុងការដើរកំសាន្តឬខណៈគូស្នេហ៍/គូស្វាមីកំពុងសម្រាកបន្ធូរអារម្មណ៍គឺជាថ្នាំសម្រើបដ៏អស្ចារ្យ ។ ក្នុងឱកាសនេះ បុរសអាចប្រាប់ទៅស្ត្រីជាគូស្នេហ៍ថា ខ្លួនស្រឡាញ់នាងប៉ុនណា សកម្មភាពលួងលោមចិត្តមួយណាដែលខ្លួនគួរប្រើជាមួយនារីជាគូស្នេហ៍ ។២-ស្ត្រីភាគច្រើនខ្វល់ខ្វាយពីសម្រស់របស់ខ្លួន ៖
សម្រាប់គូស្វាមីដែលបានរស់នៅជាមួយគ្នាអស់ពេលជាយូរហើយនោះ ជួនកាលវាជារឿងធម្មជាតិដែលស្ត្រីគិតថា ស្វាមីឬគូស្នេហ៍លែងមានចំណាប់អារម្មណ៍ផ្លូវភេទលើខ្លួន ។ នេះក៏ព្រោះតែពួកគេដោះសំលៀកបំពាក់ឡើងគ្រែជាមួយគូស្នេហ៍តែក្នុងពេលងងឹតប៉ុណ្ណោះ ។ បុរសមិនគួរខ្វល់ខ្វាយត្រង់ចំណុចនេះឡើយ ។
៣-ស្ត្រីយល់ថា សិចមិនអាចកាត់ផ្តាច់ពីផ្នែកផ្សេងទៀតនៃជីវិតរបស់នាងបានឡើយ ៖
ស្ត្រីត្រូវការអារម្មណ៍និងបទពិសោធន៍ល្អៗអំឡុងពេលដែលនាងកំពុងសប្បាយនឹងសិច ។ ដូច្នេះអ្វីដែលបុរសជាគូស្នេហ៍ប្រព្រឹត្តិមានដូចជា ប្រើពាក្យសម្តីត្រគោះបោះបោក ប្រើភាសាអសុរោះ និងពាក្យសម្តីរិះគន់ជាដើមគឺសុទ្ធតែមានឥទ្ធិពលដល់អារម្មណ៍របស់នាងក្នុងពេលឡើងគ្រែ ។ បុរសគួរចាំថា ស្ត្រីមិនអាចទទួលយកបានទេនូវទង្វើរបស់ខ្លួនទាំងអស់នេះបើពុំដូច្នោះទេ អ្នកមិនអាចផ្តល់ក្តីសប្បាយ រំភើបរីករាយដល់នាងបានឡើយ ។
៤-ការដល់ត្រើយមិនមែនជារឿងចាំបាច់៖
បុរសជាច្រើនគិតថា ដៃគូល្អគឺជាដៃគូដែលអាចនាំស្រីស្នេហ៍របស់ខ្លួនឈានដល់ចំណុចកំពូល ។ នេះជាគំនិតល្អមួយហើយ តែមិនសំខាន់ប៉ុន្មានទេក្នុងកាលៈទេសៈនេះ ។ ស្ត្រីជាច្រើនគិតថា ខ្លួនទទួលសម្ពាធពីដៃគូនិងពីខ្លួនឯងផងដែរសម្រាប់ការឈានដល់កាមតម្រេករបស់ខ្លួន ។ មានពេលខ្លះ ជំនួសឱ្យការដល់ត្រើយ ស្ត្រីចូលចិត្តត្រឹមតែការបបោសអង្អែលរបៀបជាបញ្ឆេះអារម្មណ៍ប៉ុណ្ណោះ ។
៥-សិចមិនត្រូវការសកម្មភាពដែលមធ្យ័តនោះឡើយ ៖
ការលេងបន្លែងគឺជាគុណភាពដ៏មហិមា ។ បុរសជាច្រើនមានការផ្តោតខ្លាំងបំផុតអំពីសិច ។ ពួកគេភ្លេចសើច ភ្លេចទង្វើរប៉ិលរប៉ូចដែលសុទ្ធតែជាសកម្មភាពស្ត្រីចូលចិត្ត ។ ការលេងបន្លែងនិងភាពសប្បាយរីករាយអាចធ្វើឱ្យបរិយាកាសកាន់តែសប្បាយរីករាយនិងអារម្មណ៍ កាន់តែធូរស្រាល ។
៦-ស្ត្រីចូលចិត្តបំផុតការថ្នាក់ថ្នមស្ទាបអង្អែលមិនសំដៅលើការរួមភេទ ៖
ស្ត្រីជាទូទៅចូលចិត្តការលួងលោម ការថ្នាក់ថ្នម ការប្រើពាក្យពេចន៍ផ្អែមល្ហែម ការបីត្រកងនិងការថើប ។ ប៉ុន្តែមួយចំនួនធំក្នុងចំណោមពួកគេតែងរអ៊ូរទាំថា ស្វាមី/ដៃគូរបស់ខ្លួនមិនដែលធ្វើបែបនេះទេលើកលែងតែពេលមុនការរួមភេទប៉ុណ្ណោះ ។
៧-ឱបថ្នាក់ថ្នមប្រកបដោយការយកចិត្តទុកដាក់ក្រោយការរួមសិចគឺជារឿងសំខាន់ ៖
បុរសត្រូវតែដឹងថា ស្ត្រីត្រូវការស្ថិតនៅក្នុងរង្វង់ទ្រូងដ៏កក់ក្តៅរបស់ខ្លួនបន្ទាប់ពីសិចរួច ។ ពួកគេមួយចំនួនតែងរអ៊ូរថា ស្វាមី/ប្រុសស្នេហ៍មិនដែលអើពើនឹងខ្លួនឡើយហើយតែងតែដេកលក់ភ្លាមក្រោយពីរួមសិចរួច ។ សម្រាប់បុរស ត្រង់ចំណុចនេះគឺពិតជាជួបការលំបាកខ្លះដ្បិតការដេកលក់បន្ទាប់ពីរួមសិចរួចគឺជាលក្ខខណ្ឌធម្មជាតិរបស់ពួកគេ ។ ក្រោយពីបញ្ចេញទឹកកាមរួច ខួរក្បាលរបស់បុរសបានចុះត្រជាក់ ព្រមពេលគ្នាអារម្មណ៍ក៏ចុះស្ងប់ ទាំងនេះគឺជាដំណាក់កាលដែលប្រព័ន្ធបញ្ជាទាំងអស់ក្នុងរាងកាយបន្ថយសកម្មភាព ។ ស្ត្រីក៏មានដំណាក់កាលនេះដែរ ប៉ុន្តែខុសត្រង់ថា មានល្បឿនយឺតជាង ៕
0 comments:
Post a Comment