ពិតណាស់! មុនលើច្រមុះគឺជាផលរំខានធំបំផុតសំរាប់មនុុស្សគ្រប់រូប។ តើលោកអ្នកមានការឈឺចាប់ទេនៅពេលដែលលោកអ្នកព្យាយាមក្នុងការយកមុននៅលើច្រមុះ? តើលោកអ្នកចង់ដឹងពីរិធីសាស្រ្តក្នុងការយកមុននៅលើច្រមុះដោយមិនមានការឈឺចាប់ដែរឬទេ? បើចង់ដឹង សូមប្រិយមិត្តអាននូវអត្តបទខាងក្រោម៖
គ្រឿងផ្សំ:
– អំបិល១ស្លាបព្រា
– ថ្នាំដុសធ្មេញដែលផ្សំពីជីអង្កាម២ស្លាបព្រា
– ទឹកកកពីរដុំ
តើធ្វើដូចម្តេចដើម្បីរៀបចំ:
– យកអំបិលមួួយស្លាបព្រា និងថ្នាំដុសធ្មេញពីរស្លាបព្រា ដាក់ក្នុងចានតូចមួយរួចលាយអោយម៉ត់ហើយស្អិតចូលគ្នា (អំបិលមិនងាយរលាយចូលថ្នាំដុសធ្មេញទេ ដូចនេះលោកអ្នកគួរតែប្រើម៉ាស៊ីនកិនទឹកក្រលុកដើម្បីកិនវាអោយម៉ត់ចូលគ្មា)។
– យកមកលាបលើច្រមុះឬ កន្លែងដែលកើតមុន ទុកអោយវាស្ងួតរយៈពេល៥នាទី។
– បន្ទាប់ពីស្ងួតហើយ យកដុំទឹកកកមកម៉ាស្សាជារង្វង់នៅកន្លែងដែលយើងបានលាប។ មុននៅលើច្រមុះនឹងត្រួវបានសំអាត។ ការលាបដុំទឹកកកជួួយអោយរន្ធញើសរួមតូច។
សារៈប្រយិជន៍៖
– ថ្នាំដុសធ្មេញដែលផ្សំពីជីអង្កាម – ជួយក្នុងការបើករន្ធញើសនិងការលុបបំបាត់បាក់តេរី។ លើសពីនេះទៅទៀត វាផ្ដល់ផលប្រយោជន៍ដល់ស្បែកដូចជា វាអាចជួយលាងសម្អាតរន្ធញើសបានយ៉ាងជ្រៅ និងបញ្ចេញមុនផងដែរ។
– អំបិល – មានលក្ខណៈសម្បត្តិ ប្រឆាំងនិងបាកតេរីដោយធម្មជាតិ។ ហើយអំបិលក៏ជួយជម្រុះកោសិការចាស់ៗដល់ស្បែកផងដែរ។ មានហេតុផលល្អសម្រាប់ការប្រើអំបិលលាយនេះដោយសារតែមិនទទួលបានរំលាយនៅក្នុងថ្នាំដុសធ្មេញគឺ។
បញ្ចាក់៖ ការធ្វើវិធីសាស្រ្តនេះនឹងធ្វើអោយច្រមុះរបស់លោកអ្នកក្រហម ប៉ុន្តែសូមកុំព្រួយបារម្ភអីព្រោះវានឹងបាត់ទៅវិញក្នុងរយៈពេលដ៏ខ្លី។
ប្រសិនបើអ្នកមានស្បែកស្ងួត អ្នកគួរប្រើហ្វមលាងដែលផ្ដល់សំណើមដល់ស្បែក បន្ទាប់ពីអនុវត្តន៍វិធីសាស្រ្តនេះ៕
ប្រភព៖ khmerwonder
0 comments:
Post a Comment