ប្រសិនបើអ្នករំពឹងចង់បានវិធីសម្រកទំងន់តាមបែបធម្មជាតិ តោះសាកល្បងជាមួយវិធីដូចខាងក្រោម៖
1- ទឹកឃ្មុំក្រូចឆ្មារ
គ្រឿងផ្សំ៖
– ទឹកឃ្មុំ ២ ស្លាបព្រាបាយ
– ទឹក ៥០០ml
– ទឹកក្រូចឆ្មារ ១/២ ពែង
វិធីធ្វើ៖
ចាក់ទឹកមួយកែវ រួចលាយគ្រឿងផ្សំខាងលើចូល។ កូរអោយសព្វ រួចផឹកពេលព្រឹកមួយកែវ។
2- ទឹកស្ត្រូប៊ឺរី
គ្រឿងផ្សំ៖
ក្រូចលឿង, ស្ត្រូប៊ឺរី និងចេក
វិធីធ្វើ៖
ដាក់ផ្លែឈើខាងលើចូលទៅក្នុងម៉ាស៊ីនកិន ហើយចាក់ទឹកត្រជាក់មួយកែវចូលទៀត។ ប្រសិនជាអ្នកចង់ដាក់ទឹកកកដុំចូលទៀតក៏បានដែរ។ កិនអោយម៉ត់ល្អ រួចចាក់ចូលកែវផឹកជាការស្រេច។
3- ទឹកទំពាំងបាយជូរ
គ្រឿងផ្សំ៖
ក្រូចថ្លុង, ម្នាស់ និង ក្រូចវល្លិ៍ (passion)
វិធីធ្វើ៖
ដាក់ដុំទឹកកក និងទឹកត្រជាក់ចូលទៅក្នុងម៉ាស៊ីនកិន រួចដាក់ផ្លែឈើខាងលើចូល។ កិនអោយម៉ត់ល្អ រួចចាក់ចូលកែវផឹកជាការស្រេច។
4- តែបៃតង
គ្រឿងផ្សំ៖
-ទឹកឆ្អិនដាំពុះ ១លីត្រ
-តែបៃតង ៥កញ្ចប់
-ក្រូច (ក្រូចថ្លុង រឺក្រូចឆ្មារ) ១ផ្លែ
-ស្លឹកជីអង្កាម ១ ក្តាប់
វិធីធ្វើ៖
ឆុងតែបៃតងទៅក្នុងទឹកក្តៅដាំពុះ ១លីត្រ។ ចាក់ទឹកតែដាក់កែវ ច្របាច់ក្រូចចូល រឺហាន់ជាចំណិតៗដាក់ចូលទៅក្នុងកែវ ហើយបង់ស្លឹកជីអង្កាមចូល។ អ្នកអាចដាក់ដុំទឹកកកចូលពីរបីដុំបាន។
ជ្រើសរើសវិធីមួយណាដែលអ្នកគិតថាងាយស្រួល៕
ប្រភព៖ rosemag
0 comments:
Post a Comment