ក្រោយពីមានព័ត៌មាននៃការយាងសោយទិវង្គតរបស់ព្រះចៅយូហួរ ឬ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ កាលពីរសៀលថ្ងៃទី ១៣ ខែតុលាម្សិលមិញនេះរួចមក ប្រជាជនថៃទូទាំងប្រទេសបានសម្តែងនូវអារម្មណ៍សោកស្តាយ និង រន្ធត់ចិត្តក្រៃលែង ដែលទទួលបានដំណឹងមហាទុក្ខដ៏ធំធេងនេះ ។
ក្នុងព្រឹត្តិការណ៍ដ៏សែនក្តុកក្តួលអួលណែននេះ ប្រជាជនថៃទូទាំងប្រទេសបានសម្តែង ក៏ដូចជាបង្ហាញអារម្មណ៍សោកសៅជាពន់ពេក ក្នុងការបាត់បង់ព្រះមហាក្សត្រដ៏ឆ្នើមមួយព្រះអង្គនេះ ដោយទាំងប្រជារាស្ត្រ និង មន្ត្រីរាជការគ្រប់រូបបានរំលេចខ្លួនក្នុងសម្លៀកបំពាក់កាន់ទុក្ខ និង មានទឹកមុខក្រៀមក្រំយ៉ាងក្រៃលែង ដាមដោយសំឡេងស្រែកយំនឹកអាឡោះអាល័យដល់ព្រះមហាក្សត្រ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត យ៉ាងខ្លាំង ។
គួររំឭកថា ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត បានយាងសោយព្រះទិវង្គតកាលពីរសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៦ វេលាម៉ោង ៣ និង ៥២ នាទី ក្នុងព្រះជន្មាយុ ៨៨ ព្រះវស្សា ។
សូមទស្សនាកម្រងរូបភាពដូចខាងក្រោម៖
0 comments:
Post a Comment