តារាស្រីប៉ុស្តិ៍លេខ៧ ម៉េកហ្គី អៈផា (Maggi Apa) ដែលបានទាក់ទាញអារម្មណ៍ទស្សនិកជនយ៉ាងខ្លាំងតាមរយៈរឿង «សង្សារបំបាំងកាយ» (Fad Lhong Hon) បានខំប្រឹងចូលរួមទាំងឈឺ ដើម្បីរំលែកទុក្ខថ្វាយព្រះមហាក្សត្រ។
គួរបញ្ជាក់ផងដែរថា ដើម្បីបង្ហាញពីសេចក្តីកោតសសើរ និង អាឡោះអាល័យចំពោះព្រះមហាក្សត្រ ប្រទេសថៃបានរៀបចំពិធីច្រៀងបទ «ស័នសឺនព្រះបារមី» ដែលជាបទនិពន្ធឡើងដើម្បីរំឭកគុណ និង កោតសសើរពីស្នាដៃរបស់ព្រះមហាក្សត្រថៃព្រះបាទ ភូមិបុល អាឌុលយ៉ាដេត។
តារាស្រី ម៉េកហ្គី អៈផា បានបង្ហាញអារម្មណ៍ក្នុងចិត្តថា ក្នុងពេលរំពេចនោះ នាងពិតជាមិនអាចទប់ជំហរបានឡើយ ព្រោះនាងសម្រាកមិនបានគ្រប់គ្រាន់ជាច្រើនថ្ងៃ ដោយកុំតែបានតារាសម្តែងលោក រាំមីខេ ចូលមកជួយលើកបី បញ្ចូនទៅរោងសង្គ្រោះបន្ទាន់ កុំអីមិនដឹងជាយ៉ាងម៉េចនោះទេ។
បន្ទាប់ពីដឹងខ្លួនគ្រាន់បើ តារាស្រី ម៉េកហ្គី អៈផា បានបង្ហោះសារសុំអភ័យទោសមហាជន ដែលខ្លួនមិនអាចនៅចូលរួមពិធីដ៏សំខាន់នេះ ហើយថែមទាំងធ្វើឱ្យអ្នកដទៃត្រូវមករវល់វក់វីចំពោះខ្លួនទៀត៕ ប្រភព៖pmhotnews
0 comments:
Post a Comment