Wellcome To My Websit 092NewSabay BlogSpot.com

អាចទំនាក់ទំនង់ផ្សព្វផ្សាយពាណិជ្ជកម្មបាន តាមលេខទូរស័ព្ទ​ ​០៩២៤២៤៧១២.០៩៦២៣១៣២១១​

Sunday, November 13, 2016

ទូក ង «តាម៉ៅសែនជ័យ» ពេលកំពុងអុំសាកល្បង ស្រាប់តែលិច សំណាងល្អមិនមានគ្រោះថ្នាក់ដល់កីឡាករ


(ភ្នំពេញ)៖ ទូក ង មួយឈ្មោះថា «តាម៉ៅសែនជ័យ» មកពីសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានចំនុះ២២នាក់ ខណៈដែលកំពុងអុំសាកល្បង ស្រាប់តែខុសបច្ចេកទេស បណ្តាលឲ្យលិចត្រង់ចំណុច តាមដងទន្លេសាប នៅវេលាម៉ោង១២៖២០នាទីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ប៉ុន្តែសំណាងល្អ ពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់កីឡាករអុំទូកណាម្នាក់នោះទេ។
នៅពេលមានហេតុការណ៍នេះកើតឡើង កម្លាំងសមត្ថកិច្ចបានចេញជួយអន្តរាគមន៍ភ្លាមៗ មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់កីឡាករអុំទូកណាម្នាក់នោះទេ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃម្សិលមិញ មានទូក ង មកពីវត្តអម្ពវ័ន្ត ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មានឈ្មោះថា «រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ» ពេលសណ្តោងមកប្រណាំងសាកល្បង ស្រាប់តែប៉ះជាមួយទូកទេសចរណ៍ដ៏ធំមួយ បណ្តាលឲ្យលិច នៅមុខព្រះបរមរាជវាំង ហើយកីឡាករចំនួន២នាក់ ក្នុងចំណោម៩នាក់ បានបាត់ខ្លួន ដែលសង្ស័យបានស្លាប់បាត់ទៅហើយ។
រហូតមកដល់ថ្ងៃនេះ ជនរងគ្រោះ ដែលជាកីឡាករអុំទូក ២នាក់ នៅមិនទាន់រកឃើញនៅឡើយទេ៕


ប្រភព ៖ Fresh News


កំណត់ត្រាខ្មែរឡូត៖


គួររំលឹកថា ក្នុង​ឱកាស​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូកខាងមុខនេះ កងអាវុធហត្ថ​រាជធានី​ ក៏បង្កើន​កិច្ច​ការពារ​សន្តិសុខផងដែរ។


នៅក្នុងនោះ សន្តិសុខ សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សង្គម ត្រូវ​បាន​ធ្វើការ​រឹត​បន្តឹង​ដោយ​កម្លាំង​អាវុធហត្ថ​រាជធានី សហការ​ជាមួយ​ប៉ូលិស​រាជធានី​ភ្នំពេញ ចេញ​ល្បាត​ការពារ​តាម​គោលដៅ និង​តាម​ដងផ្លូវ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ សប្បាយ​រីករាយ អបអរសាទរ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ចាប់ពី​ថ្ងៃ​ទី​១៣ រហូត​ថ្ងៃ​ទី​១៥ វិច្ឆិកា ដើម្បី​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ ប្រកបដោយ​សុខ​សុវត្ថិភាព ទាំង​មុន​ពេល​ និង​ក្រោយ​ពេល​បញ្ចប់​ពិធីបុណ្យ ។


ជាមួយ​គ្នា​នេះ​ដែរ កម្លាំង​អាវុធហត្ថ និង​ប៉ូលិស​រាជធានី​ភ្នំពេញ បាន​ធ្វើការ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា ដោយ​ពាក់មួក​សុវត្ថិភាព​គ្រប់​ៗ​គ្នា ទាំង​អ្នក​បើក​ម៉ូតូ អ្នក​ជិះ​ពីក្រោយ និង​បើកបរ​ប្រុងប្រយ័ត្ន ដើម្បី​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​សប្បាយ​នានា និង​ការ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត ក្នុង​ឱកាស​អបអរ​បុណ្យប្រពៃណី​ជាតិខ្មែរ​ឆ្នាំ​នេះ ពិសេស​កាត់​បន្ថយ​ករណី​ គ្រោះថ្នាក់​ចរាចរណ៍​តែ​ម្តង ។


តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ ពី​មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ថ្លែង​កាលពី​ល្ងាច​ទី​៩ វិច្ឆិកា ថា អ្នក​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​សព្វ​ថ្ងៃនេះ​ភាគច្រើន​តែងតែបាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ និង​តាម​ការ​ណែនាំ​ របស់​ក្រសួងមហាផ្ទៃ សាលា​រាជធានី និង​ការ​ណែនាំ​ផ្ទាល់​របស់​សមត្ថកិច្ច​ តាម​គោលដៅ​គ្រប់កន្លែង​ ក្នុង​ក្រុងភ្នំពេញ ដើម្បី​ជំរុញ​ឱ្យ​មានការ​គោរព​ច្បាប់​ចរាចរណ៍ ពិសេស​ពាក់មួក​សុវត្ថិភាព​គ្រប់​ៗ​គ្នា ទាំង​អ្នកបើកបរ និង​អ្នក​ជិះ​រួម​ដំណើរ និង​មាន​បំពាក់​កញ្ចក់​ម៉ូតូ​ សម្រាប់​មើល​ក្រោយ​ផង ។


ប៉ុន្តែ​ទោះបី​សមត្ថកិច្ច​ ដាក់​កម្លាំង​តាម​ដងផ្លូវ​ការពារ និង​ចាំ​សម្រួល​ចរាចរណ៍​យ៉ាងណា​ក៏​ដោយ ក៏​ការ​ស្ទះចរាចរណ៍​ នៅ​តែ​កើត​មាន​ចៀស​ មិន​ផុត​ដោយ​កំណើនប្រជាជន និង​មធ្យោបាយ​ធ្វើ​ដំណើរ​ នា​ពេល​បច្ចុប្បន្ន​នេះ​ ចេះ​តែ​កើន​ជា​លំដាប់ ។


មន្ត្រី​អាវុធហត្ថ​បាន​ធ្វើការ​សំណូមពរ​ ដល់​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​ យានយន្ត​ទាំងអស់​នាំ​គ្នា​គោរព​ច្បាប់​ចរាចរណ៍ ពិសេស​បើកបរ​ត្រូវ​ប្រុង​ប្រយ័ត្ន និង​មានការ​យោគយល់​គ្នា​ដើម្បី​បញ្ចៀស​ករណី​ គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ ។


មានការ​កត់​សម្គាល់ថា មុន​ពេល​ពិធីបុណ្យ​ជាតិ​ប្រារព្ធ​ឡើង​ម្តង​ៗ សមត្ថកិច្ច​តែងតែបាន​ចុះ​ផ្សព្វផ្សាយ​នៅ​តាម​ដងផ្លូវ ទីប្រជុំជន តាម​ចំណតរថយន្ត​ជាដើម ពង្រឹង​សុវត្ថិភាព​ជា​ចម្បង ក្នុង​ការ​ធ្វើ​ដំណើរ​ទាំង​មុន​ពេល និង​ក្រោយ​ពេល​បុណ្យប្រពៃណី​ជាតិ​ធំ​ៗ​របស់​ខ្មែរ​យើង ។


កម្លាំង​អាវុធហត្ថ​ បាន​សហការ​ជាមួយ​ប៉ូលិស​ ចុះ​គ្រប់​គោលដៅ ពិសេស​ច្រក​ចេញចូល​រាជធានី ចាំ​អន្តរាគមន៍​ការពារ​ សន្តិសុខ​ទូទៅ និង​សម្រួល​សណ្តាប់ធ្នាប់​ចរាចរណ៍​គ្រប់ពេលវេលា​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ ប្រកបដោយ​សុវត្ថិភាព តាម​ទិស​ដៅ​និង​ផែនការ​ណែនាំ​ ដ៏​មឺ​ុ​ង​ម៉ាត់​របស់​លោក​ ឧត្ដមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជ អាវុធហត្ថ​លើ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី ពិសេស​បទបញ្ជា​ផ្ទាល់​ របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​គណៈ​បញ្ជាការ​ ឯកភាព​រាជធានី ដែល​តែងតែបាន​អនុវត្ត​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ជា​រៀង​រាល់​ឆ្នាំ ៕
Share:

Tuesday, November 1, 2016

អាថ៌​កំបាំង​សិច​៧​ចំណុច​របស់​ស្ត្រី​ដែល​បុរស​ត្រូវ​តែ​ដឹង (18+)

នៅ​ពេល​ដែល​និយាយ ដល់​បញ្ហា​សិច ស្ត្រី​ត្រូវ​គេ​ចាត់​ទុក​ថា អាថ៌​កំបាំង​ជាង​បុរស​និង​មិន​ងាយ​បញ្ចេញ​ឱ្យ​ឃើញ​នូវ​សញ្ញា​ចំណង់​ផ្លូវភេទ​នោះ​ឡើយ ។ បើ​ទោះជា​បែប​នេះ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា នាង​គ្មាន​ចំណង់​ភេទ​នោះ​ទេ ផ្ទុយ​មក​វិញ វា​គ្រាន់តែ​ជា​ច​រឹត​ពី​ធម្មជាតិ​ឬ​ជា​ផ្នត់គំនិត​មួយ​ដែល​គិត​ថា «​បុរស​គឺជា​អ្នក​បង្កាត់ភ្លើង​សិច​-​ជា​អ្នក​ចាប់ផ្តើម​មុន​» ។ ដោយសារ​តែ​បែប​នេះ​ហើយ ទើប​មាន​ស្ត្រី​មួយ​ចំនួន​តែង​ខកចិត្ត​ចំពោះ​ដៃគូ​ខ្លួន ។ តើ​ស្ត្រី​ចង់បាន​អ្វីខ្លះ​ទាក់ទង​នឹង​ជីវិត​នៅ​លើ​គ្រែ ? តាម​ការ​បកស្រាយ​របស់​វេជ្ជបណ្ឌិត Rajan B Bhonsle អ្នក​ពិគ្រោះ​យោបល់​ផ្នែក​សិច​បាន​បញ្ជាក់​ថា មាន​អាថ៌​កំបាំង​៧​ចំណុច​អំពី​ពួក​គេ​ដែល​បុរស​ត្រូវ​តែ​ដឹង ៖



១-​ការ​ជែក​គ្នា​យ៉ាង​ផ្អែមល្ហែម​គឺជា​ថ្នាំ​សម្រើប​ដ៏​អស្ចារ្យ​មួ​យ ៖ 

ស្រ្តី​ជា​ច្រើន​ចង់បាន​បែប​នេះ ។ ពួក​គេ​យល់​ថា ការ​ជជែក​សន្ទនា​គ្នា​នឹង​នាំ​ឱ្យ​មាន​ភាព​រីករាយ​ជា​ពិសេស​ផ្នែក​សិច ។ សម្រាប់​ពួក​គេ ការ​ជជែក​និង​អារម្មណ៍​ស្រឡាញ់​គឺ​ពិតជា​សំខាន់​ខ្លាំង​ណាស់​។ កិច្ច​សន្ទនា​យ៉ាង​ផ្អែមល្ហែម​និង​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​អំឡុង​ការ​ដើរ​កំសាន្ត​ឬ​ខណៈ​គូស្នេហ៍​/​គូ​ស្វាមី​កំពុង​សម្រាក​បន្ធូរ​អារម្មណ៍​គឺជា​ថ្នាំ​សម្រើប​ដ៏​អស្ចារ្យ ។ ក្នុង​ឱកាស​នេះ បុរស​អាច​ប្រាប់​ទៅ​ស្ត្រី​ជា​គូស្នេហ៍​ថា ខ្លួន​ស្រឡាញ់​នាង​ប៉ុនណា សកម្មភាព​លួងលោម​ចិត្ត​មួយ​ណា​ដែល​ខ្លួន​គួរ​ប្រើ​ជាមួយ​នារី​ជា​គូស្នេហ៍ ។២-​ស្ត្រី​ភាគច្រើន​ខ្វល់ខ្វាយ​ពី​សម្រស់​របស់​ខ្លួន ៖ 

សម្រាប់​គូ​ស្វាមី​ដែល​បាន​រស់នៅ​ជាមួយ​គ្នា​អស់​ពេល​ជា​យូរហើយ​នោះ ជួនកាល​វា​ជា​រឿង​ធម្មជាតិ​ដែល​ស្ត្រី​គិត​ថា ស្វាមី​ឬ​គូស្នេហ៍​លែង​មាន​ចំណាប់អារម្មណ៍​ផ្លូវភេទ​លើ​ខ្លួន ។ នេះ​ក៏​ព្រោះតែ​ពួក​គេ​ដោះ​សំលៀក​បំពាក់​ឡើង​គ្រែ​ជាមួយ​គូស្នេហ៍​តែ​ក្នុង​ពេល​ងងឹត​ប៉ុណ្ណោះ ។ បុរស​មិន​គួរ​ខ្វល់ខ្វាយ​ត្រង់​ចំណុច​នេះ​ឡើយ ។
៣-​ស្ត្រី​យល់​ថា សិច​មិន​អាច​កាត់​ផ្តាច់​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​ជីវិត​របស់​នាង​បាន​ឡើយ ៖

ស្ត្រី​ត្រូវការ​អារម្មណ៍​និង​បទ​ពិសោធន៍​ល្អ​ៗ​អំឡុង​ពេល​ដែល​នាង​កំពុង​សប្បាយ​នឹង​សិច ។ ដូច្នេះ​អ្វី​ដែល​បុរស​ជា​គូស្នេហ៍​ប្រព្រឹត្តិ​មាន​ដូច​ជា ប្រើ​ពាក្យ​សម្តី​ត្រ​គោះ​បោះបោក ប្រើ​ភាសា​អសុរោះ និង​ពាក្យ​សម្តី​រិះគន់​ជាដើម​គឺ​សុទ្ធតែ​មាន​ឥទ្ធិពល​ដល់​អារម្មណ៍​របស់​នាង​ក្នុង​ពេល​ឡើង​គ្រែ ។ បុរស​គួរ​ចាំ​ថា ស្ត្រី​មិន​អាច​ទទួលយក​បាន​ទេ​នូវ​ទ​ង្វើ​របស់​ខ្លួន​ទាំង​អស់នេះ​បើ​ពុំ​ដូច្នោះ​ទេ អ្នក​មិន​អាច​ផ្តល់​ក្តី​សប្បាយ រំភើប​រីករាយ​ដល់​នាង​បាន​ឡើយ ។

៤-​ការ​ដល់ត្រើយ​មិនមែន​ជា​រឿង​ចាំបាច់​៖

បុរស​ជា​ច្រើន​គិត​ថា ដៃគូ​ល្អ​គឺជា​ដៃគូ​ដែល​អាច​នាំ​ស្រី​ស្នេហ៍​របស់​ខ្លួន​ឈាន​ដល់​ចំណុចកំពូល ។ នេះ​ជា​គំនិតល្អ​មួ​​យ​ហើយ តែ​មិន​សំខាន់​ប៉ុន្មាន​ទេ​ក្នុង​កាលៈទេសៈ​នេះ ។ ស្ត្រី​ជា​ច្រើន​គិត​ថា ខ្លួន​ទទួល​សម្ពាធ​ពី​ដៃគូ​និង​ពី​ខ្លួនឯង​ផង​ដែរ​សម្រាប់​ការ​ឈាន​ដល់​កាម​តម្រេក​របស់​ខ្លួន ។ មាន​ពេល​ខ្លះ ជំនួស​ឱ្យ​ការ​ដល់ត្រើយ ស្ត្រី​ចូល​ចិត្ត​ត្រឹមតែ​ការ​បបោសអង្អែល​របៀប​ជា​បញ្ឆេះ​អារម្មណ៍​ប៉ុណ្ណោះ ។
៥-​សិច​មិន​ត្រូវការ​សកម្មភាព​ដែល​មធ្យ័ត​នោះ​ឡើយ ៖

ការ​លេង​បន្លែង​គឺជា​គុណភាព​ដ៏​មហិមា ។ បុរស​ជា​ច្រើន​មានការ​ផ្តោត​ខ្លាំង​បំផុត​អំពី​សិច ។ ពួក​គេ​ភ្លេច​សើច ភ្លេច​ទ​ង្វើ​រប៉ិលរប៉ូច​ដែល​សុទ្ធតែ​ជា​សកម្មភាព​ស្ត្រី​ចូល​ចិត្ត ។ ការ​លេង​បន្លែង​និង​ភាព​សប្បាយ​រីករាយ​អាច​ធ្វើ​ឱ្យ​បរិយាកាស​កាន់តែ​សប្បាយ​រីករាយ​និង​អារម្មណ៍ កាន់តែ​ធូរស្រាល ។
៦-​ស្ត្រី​ចូល​ចិត្ត​បំផុត​ការ​ថ្នាក់ថ្នម​ស្ទាបអង្អែល​មិន​សំដៅលើ​ការ​រួម​ភេទ ៖

ស្ត្រី​ជា​ទូទៅ​ចូល​ចិត្តការ​លួងលោម ការ​ថ្នាក់ថ្នម ការ​ប្រើ​ពាក្យពេចន៍​ផ្អែមល្ហែម ការ​បីត្រកង​និង​ការ​ថើប ។ ប៉ុន្តែ​មួយ​ចំនួន​ធំ​ក្នុង​ចំណោម​ពួក​គេ​តែង​រអ៊ូរទាំ​ថា ស្វាមី​/​ដៃគូ​របស់​ខ្លួន​មិន​ដែល​ធ្វើ​បែប​នេះ​ទេ​លើកលែងតែ​ពេល​មុន​ការ​រួម​ភេទ​ប៉ុណ្ណោះ ។



៧-​ឱប​ថ្នាក់ថ្នម​ប្រកបដោយ​ការ​យកចិត្តទុកដាក់​ក្រោយ​ការ​រួម​សិច​គឺជា​រឿង​សំខាន់ ៖
បុរស​ត្រូវ​តែ​ដឹង​ថា ស្ត្រី​ត្រូវការ​ស្ថិត​នៅ​ក្នុង​រង្វង់​ទ្រូង​ដ៏​កក់ក្តៅ​របស់​ខ្លួន​បន្ទាប់​ពី​សិច​រួច ។ ពួក​គេ​មួយ​ចំនួន​តែង​រអ៊ូ​រថា ស្វាមី​/​ប្រុស​ស្នេហ៍​មិន​ដែល​អើពើ​នឹង​ខ្លួន​ឡើយ​ហើយ​តែងតែ​ដេក​លក់​ភ្លាម​ក្រោយ​ពី​រួម​សិច​រួច ។ សម្រាប់​បុរស ត្រង់​ចំណុច​នេះ​គឺ​ពិតជា​ជួប​ការ​លំបាក​ខ្លះ​ដ្បិត​ការ​ដេក​លក់​បន្ទាប់​ពី​រួម​សិច​រួច​គឺជា​លក្ខខណ្ឌ​ធម្មជាតិ​របស់​ពួក​គេ ។ ក្រោយ​ពី​បញ្ចេញ​ទឹកកាម​រួច ខួរក្បាល​របស់​បុរស​បាន​ចុះ​ត្រជាក់ ព្រម​ពេល​គ្នា​អារម្មណ៍​ក៏​ចុះ​ស្ងប់ ទាំងនេះ​គឺជា​ដំណាក់​កាលដែល​ប្រព័ន្ធ​បញ្ជា​ទាំងអស់​ក្នុង​រាង​កាយ​បន្ថយ​សកម្មភាព ។ ស្ត្រី​ក៏​មាន​ដំណាក់កាល​នេះ​ដែរ ប៉ុន្តែ​ខុស​ត្រង់​ថា មាន​ល្បឿន​យឺត​ជាង ៕
Share:

Sony បញ្ចេញ​កាមេរ៉ា​ស៊េរី​ថ្មី មាន​ទំហំ 24 មេហ្គា​ភិចសែល​និង​មាន​តម្លៃ 650$

ថ្មីៗនេះ ក្រុមហ៊ុន Sony នៅប៉ែក ខាងអឺរ៉ុប បានដាក់ បង្ហាញនូវ កាមេរ៉ាថតរូប ស៊េរីថ្មី មួយគ្រឿង របស់ខ្លួន ដែលមាន រាងស្អាត និងតូចស្រឡូន ផ្តល់ភាព ងាយស្រួល ក្នុងការ ចាប់កាន់ ថតរូប មែនទែន។ កាមេរ៉ា ថតរូបមួយ នេះដែរ មានឈ្មោះថា Sony a68 SLT ជាប្រភេទ កាមេរ៉ា DSLR អាចធ្វើការ Focus បានដល់ទៅ 79 ស្រទាប់ ឯណោះ។
Sony a68 SLT មានកាមេរ៉ាទំហំ 24 មេហ្គាភិចសែល អាចថតរូប បានយ៉ាងច្បាស់ ហើយចំណែកឯ ការថត វីដេអូវិញ វាអាច ថតបាន ត្រឹមតែកម្រិត Full HD (1080p) ប៉ុណ្ណោះ តែក៏ច្បាស់ល្អ ផងដែរ។ បន្ថែមពីនេះ វាក៏នៅមាន លក្ខណៈសម្បត្តិ ជាច្រើនទៀត ហើយដើម្បី ស្វែងយល់ អោយកាន់តែ ច្បាស់នោះ សូមតាមដាន ការបង្ហាញ លក្ខណៈសម្បត្តិ ខាងក្រោមនេះ ទាំងអស់គ្នា!
លក្ខណៈសម្បត្តិ Sony a68 SLT៖
ស៊ិនស័រ
កាមេរ៉ាទំហំ 24 មេហ្គាភិចសែល ដែលអាចថតរូប បានដល់ទំហំ (6000 x 4000) ភិចសែល ក្នុងសមាមាត្រ 3:2 និង 16:9
ស៊ិនស័រ ជាប្រភេទ CMOS (មានពណ៌ Filters សម្រាប់ជ្រើសរើស)
ដំណើរការដោយ Processor Bionz X








រូបភាព
ISO ជាប្រភេទ Auto អាចកែសម្រួលបាន ចាប់ពី 100 ដល់ 25600
រូបភាពជាប្រភេទ File RAW និង JPEG






អេក្រង់
អេក្រង់របស់វាមានទំហំ 2.7 អ៊ីញ
មិនមាន Touchscreen តែអាចបត់បែនបាន






មុខងារបន្ថែមសម្រាប់ជំនួយការថតរូប
អប្បបរិមា នៃល្បឿន Shutter Speed 30 វិនាទី និងអតិបរិមា 1/4000 វិនាទី
វាក៏មានភ្ជាប់មកជាមួយនឹងភ្លើង Flash ផងដែរ ហើយអ្នក ក៏អាច បំពាក់បន្ថែម Flash បានផងដែរ









ថតវីដេអូ
អាចថតដល់ទំហំ 1920 x 1080 (60i/30p/24p), 14440 x 1080 និង 640 x 480
ជាប្រភេទ MPEG-4, AVCHD និង XAVC S
Microphone ប្រើប្រាស់ជា Stereo ឯ Speaker ប្រើប្រាស់ជា Mono










លក្ខណៈសម្បត្តិផ្សេងៗទៀត


កាតផ្ទុកទិន្នន័យជាប្រភេទ SD/SDHC/SDXC និង Memory Stick Pro Duo
មានរន្ធ USB 2.0, រន្ធ micro-HDMI, Remote Control
មានទម្ងន់ 610 ក្រាម និងវិមាត្រ 143 x 104 x 81 មីលីម៉ែត្រ
កាមេរ៉ា Sony a68 SLT មួយនេះ នឹងត្រៀម ដាក់លក់ នៅលើ ទីផ្សារ ក្នុងឆ្នាំ 2016 ខាងមុខនេះ ហើយ ជាមួយនឹង តម្លៃតែតួខ្លួន$650 ប៉ុណ្ណោះ។ ចុះចំណែក ប្រិយមិត្ត ទាំងអស់ គ្នាវិញ យល់យ៉ាង ណាដែរ ចំពោះកាមេរ៉ា ស៊េរីថ្មី មួយនេះ? អាចបញ្ចេញ ជាមតិ នៅខាង ក្រោមនេះ បានណា!
Share:

My Phone គន្លឹះ​ដែល​ជួយ​ឲ្យ iPhone អ្នក​មាន​ផ្ទៃ​ពន្លឺ​អេក្រង់​កាន់​តែ​ងងឹត ដើម្បី​ងាយ​ស្រួល​មើល​នៅ​ពេល​យប់ និង​មិន​ឈឺភ្នែក! (មិន​បាច់​ដំឡើង tweak)


គន្លឹះ​ដែល​ជួយ​ឲ្យ iPhone អ្នក​មាន​ផ្ទៃ​ពន្លឺ​អេក្រង់​កាន់​តែ​ងងឹត ដើម្បី​ងាយ​ស្រួល​មើល​នៅ​ពេល​យប់ និង​មិន​ឈឺភ្នែក! (មិន​បាច់​ដំឡើង tweak)
មិត្តអ្នកអាន ភាគច្រើន ប្រហែល​ជា​ប្រើ​ប្រាស់​ស្មាត​ហ្វូន​នៅ​ពេល​យប់ ជា​ពិសេស​ពេល​ចូល​គេង​ហើយ ក៏​អាច​​ឆ្លៀត​ចុច​បន្តិច ក៏​មាន​ដែរ ដូចនេះ​ អ្នក​ដែល​ចាប់​អារម្មណ៍​ទេ ថា​ពន្លឺ iPhone របស់អ្នក ដល់​ពេល​បិទ​ហើយ នៅ​តែ​មិន​ទាន់ងងឹតគ្រប់គ្រាន់ ហើយបើអ្នកសម្លឹងយូរ វាធ្វើឲ្យអ្នកឈឺភ្នែកតែម្តង។




ដោយហេតុនេះហើយ ទើបយើងចង់ណែនាំមិត្តអ្នកអាន ពីគន្លឹះមួយ ដែលមិនសូវមានមនុស្សច្រើនទេ ដែល​ដឹង។ អ្នកអាចធ្វើតាមការបង្ហាញរបស់ ខេមបូ នៅខាងក្រោម ដើម្បីបិទពន្លឺផ្ទៃអេក្រង់របស់ iPhone អ្នកកាន់តែងងឹតជាងធម្មតា ដើម្បីងាយស្រួលមើលនៅទីងងឹត និងជួយសម្រួលដល់ភ្នែក មិនឲ្យពន្លឺខ្លាំងជះត្រូវភ្នែកអ្នកផងដែរ។
សូមអានការណែនាំខាងក្រោម ឲ្យបានច្បាស់លាស់៖
· អ្នកត្រូវចូលទៅកាន់ Settings => General => Accessibility => Zoom បន្ទាប់អាចចុច Enable ត្រង់កន្លែង Zoom ដែលមាននៅលើគេនោះ
· អូសចុះក្រោមបន្តិច ចូលទៅកាន់ Zoom Region រួចអ្នកត្រូវជ្រើសរើស Full Screen Zoom បន្ទាប់​អ្នកត្រូវប្រើម្រាម 3 ចុចលើផ្ទៃអេក្រង់ព្រមគ្នា 2 ដង ហើយត្រលប់ក្រោយ
· ចូលទៅកាន់ Zoom Filter ម្តង ហើយអ្នកអាចជ្រើសយក Low Light ដើម្បីធ្វើឲ្យពន្លឺងងឹតជាង​ធម្មតា​បាន ដើម្បីងាយស្រួលមើល នៅពេលងងឹត និងមិនឈឺភ្នែក។
នេះជាមុខងារមួយ ដែលល្អសម្រាប់មិត្តអ្នកអាន ដែលចូលចិត្ត អានអត្ថបទនានា នៅលើ iPhone ជា​ពិសេសនៅពេលយប់តែម្តង អ្នកអាចដំនើរការមុខងារនេះ ដើម្បីធ្វើឲ្យសម្លឺងមើលស្មាតហ្វូនបានយូរ ហើយមិនឈឺភ្នែកទៀតផង។​
Share:

Galaxy A3, A5, A7 ស៊េរី 2016 មាន​រូបរាង​កាន់​តែ​ធំ ម៉ា​ស៊ីន​កាន់​តែ​លឿន និង​ប្រណិត

Samsung បានផ្លាស់ប្តូរយុទ្ធ​សាស្ត្រ បង្កើត​ស្មាត​ហ្វូន​ទាំង​ស្រុង ដោយ​ខ្លួន​នឹង​មិន​ផលិត​ទូរស័ព្ទ ច្រើន​ស៊េរី​ទៀត​នោះ​ទេ ពោល​ផ្តោត​សំខាន់​តែ ចំនួន​ប៉ុន្មាន​ស៊េរីប៉ុណ្ណោះ ដូចជាស៊េរីកំពូលស្មាតហ្វូន និងស៊េរី Galaxy A, E និង J។ អ្នកទាំងអស់គ្នា ប្រាកដជាបានស្គាល់ច្បាស់ណាស់ នូវស៊េរី Galaxy A3, A5 និង A7 ដែលបានបង្ហាញខ្លួន កាលពីឆ្នាំមុន ហើយនៅថ្ងៃនេះ ក្រុមហ៊ុនបានធ្វើការ ដាក់បង្ហាញ ទូរស័ព្ទ​ទាំង​បី​ម៉ូឌែល​នេះ ស៊េរី 2016 ជាផ្លូវការហើយ។






Galaxy A ទាំងបីម៉ូឌែល ស៊េរី 2016 នេះបានផ្លាស់ប្តូររូបរាងច្រើន ដោយស្រដៀងទៅនឹង Galaxy Note 5 វិញ ដែលមានសន្ទះខាងក្រោយ ជាលោហៈធាតុ កាន់តែប្រណិតជាងមុន និងមានស៊ុមព័ទ្ធជុំវិញ ជាលោហៈធាតុសុទ្ធតែម្តង។​ កែងទូរស័ព្ទ មានភាពទាលជាងមុន ចំណែកឯគែមអេក្រង់ ក៏កាន់តែខ្លីផង​ដែរ ដែលជួយអោយអេក្រង់ លាតត្រដាងពេញតួខ្លួន ងាយស្រួលចុចបញ្ជាជាងមុន។ អ្វីដែលកាន់​តែ​ពិសេស​នោះ ចំពោះម៉ូឌែល A5 និង A7 ក៏បានបង្កប់មកជាមួយ ទ្រនាប់ស្កេនម្រាមដៃ នៅជាប់ប៊ូតុងHome ផងដែរ។
ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិរបស់ម៉ូឌែលនីមួយៗ
Galaxy A3


Galaxy A3 មានអេក្រង់ធំជាងមុន ដល់ទំហំ 4.7 អ៊ីញ ប្រភេទ Super AMOLED ដែលអាចបង្ហាញ រូបភាព​បានកាន់តែច្បាស់ ជាងមុនដល់កម្រិត HD។ កម្លាំងម៉ាស៊ីនរបស់វា ក៏ល្អជាងមុនដែរ ដោយប្រើ​ប្រាស់ បន្ទះឈីប Exynos Quad-core ល្បឿន1.5Ghz ជាមួយរ៉េមទំហំ 1.5GB និងមានអង្គផ្ទុក​ទិន្នន័យ 16GB អាចបន្ថែមក្រៅបានទៀត។ កាមេរ៉ាក្រោយវិញ មានទំហំធំជាងមុន ដល់ 13 មេហ្គា​ភិចសែល មុខរក្សាទំហំ 5 មេហ្គាភិចសែលដដែល។ ថ្មវិញគឺអាចប្រើបានយូរជាងមុន ​ដោយវាមានទំហំ2300mAh។
Galaxy A5 និង A7


Galaxy A5 និង A7 មានលក្ខណៈសម្បត្តិស្រដៀងគ្នាមួយចំនួនធំ គ្រាន់តែមួយ មានទំហំធំខ្លាំង និងមួយ មាន​ទំហំល្មម។ A5មានអេក្រង់ទំហំ 5.2 អ៊ីង ខណៈ A7 មានទំហំ 5.7 អ៊ីញ ប្រភេទ Super AMOLED ដែលអាចបង្ហាញរូបភាព បានក្នុងកម្រិត Full HD ដូចគ្នាស។ ទូរស័ព្ទទាំងពី ប្រើប្រាស់បន្ទះឈីប Exynos 7 Octa-core ជាមួយល្បឿន 1.6Ghz ដោយ A5 មានរ៉េមទំហំ2GB និង A7 មានរ៉េម 3GB។ កាមេរ៉ាខាងក្រោយ មានទំហំ 13 មេហ្គាភិចសែល និងខាងមុខ មានទំហំ 5 មេហ្គាភិចសែលដដែល។ កម្លាំង​ថ្មរបស់ពួកវា ក៏កាន់តែល្អប្រសើរផងដែរ ដោយ Galaxy A5 មានថ្មទំហំ 2900 mAh និង A7 មានទំហំ 3300 mAh។




Galaxy A ស៊េរី 2016 ទាំងបីម៉ូឌែលនេះ ពិតជាបានអភិវឌ្ឍន៍ខ្លួន បានល្អជាច្រើនមែន មិនត្រឹមតែរូបរាង រចនាបថ និងដំណើរការប៉ុណ្ណោះទេ។ ពួកវាក៏បានបន្ថែមមក ជាមួយនឹងលក្ខណៈពិសេស ជាច្រើនទៀត​ផង​ដែរ ដូចជាទ្រនាប់ស្កេនម្រាមដៃ និងបច្ចេកវិទ្យាសាកថ្ម រហ័សជាដើម មិនអោយចាញ់ស៊េរី Note និង S នោះទេ។ អ្វីដែលជាគុណវិបត្តិរបស់វានោះ គឺវានឹងដំណើរការដោយ Android 5.1 មិនមែន 6.0 Marshmallow នោះទេ ហើយតម្លៃវិញ ក៏នឹងមិនសូវធូរថ្លៃ ប៉ុន្មានដែរ ដោយ A3 មានតម្លៃខ្ទង់300$, A5 មានតម្លៃខ្ទង់ 400$ និង A7 មានតម្លៃខ្ទង់ 500$ សហរដ្ឋអាមេរិច។

មានចំណាប់អារម្មណ៍យ៉ាងណាដែរ ចំពោះ Galaxy A ស៊េរី 2016 ទាំងបីម៉ូឌែលនេះ? វាវិវត្តន៍ប្លែកច្រើន និងគួរអោយចាប់អារម្មណ៍ណាស់មែនទេ?
Share:

Monday, October 31, 2016

តោះស្វែងយល់ប្រវត្តិរបស់លោក JAMES JIRAYU ទាំងអស់គ្នា!





តារាថៃ ៖ តោះស្វែងយល់ប្រវត្តិរបស់លោក James Jirayu ទាំងអស់គ្នា ដែលជាបុរសសង្ហានិងល្បីឈ្មោះប្រចាំប្រទេសទាំងអស់គ្នា ។


ការពិតទៅលោក James Jirayu មានឈ្មោះពិតថា Jirayu Tangsrisuk លោកកើតនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ១៩៩៣ រាប់មកទល់ថ្ងៃនេះមានអាយុ ២៣ ឆ្នាំ ។ Jirayu ត្រូវបានមហាជនស្គាល់ថាជាតារាសម្តែង, តារាចម្រៀង និងជាតារាម៉ូដែលថែមទៀតផង ។ ហើយថ្មីៗនេះ Jirayu កំពុងតែបន្តការសិក្សានៅឯសកលវិទ្យាល័យ Rangsit University ហើយរៀនមុខជំនាញគ្រប់គ្រង Business ។








លោក James Jirayu កើតនៅក្នុងខេត្ត Phichit ប្រទេសថៃ ហើយឈ្មោះដើមគឺ Jirayu Tangsrisuk ប៉ុន្តែត្រូវបានគេហៅឈ្មោះក្រៅថា James Ji រហូតមកទល់ពេលនេះតែម្តង ។









លោកបានរៀនពីរបៀបរាំកាលនៅវ័យកុមារភាព ហើយលោកមានក្រុមតន្ត្រីផ្ទាល់ខ្លួនរបស់គាត់នៅវិទ្យាល័យ ហើយថែមទាំងមានក្រុមហ្គីតានិងតន្រ្តីថែមទៀតផង ។ នៅឆ្នាំ ២០១១ លោកបានឈ្នះការប្រកួតមួយ ហើយលោកក៏ចាប់ផ្តើមចាប់អាជីពជាតារាម៉ូដែល ។







ក្រោយមក James ក៏បានក្លាយជាតារាទូរទស្សន៍ក្នុងឆ្នាំ ២០១៣ ហើយរឿងដំបូងដែលលោកបានថតមានឈ្មោះថា “First Love” ហើយក៏ចាប់ផ្តើមជាបន្តបន្ទាប់ជាមួយនិងរឿង “Tong Neu Gao” ក្រោយមក James ក៏ទទួលបានកេរ្តិ៍ឈ្មោះម្តងបន្តិចៗ រហូតក្លាយជាតារាល្បីទាំងវ័យក្មេង ។







គួរបញ្ជាក់ឲ្យកាន់តែច្បាស់ទៀតថា ក្នុងឆ្នាំ ២០១៦នេះ លោក James Jirayu ជាមួយនិងនាង Bella ranee ដែលទើបតែដឹកដៃគ្នាមកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី ០៩ ខែតុលានេះ អ្នកទាំង ២ បានថតសាច់រឿងដ៏ល្អឯកមួយដែលមានចំណងជើងថា (ปดิวรัดา) ដែលអ្នករាល់គ្នានិយមហៅរឿងនេះជាភាសាខ្មែរថា (ភរិយាបណ្តូលចិត្ត) ដែលបានចាក់នៅក្នុងស្ថានីយ៍ទូរទស្សន៍ភីអិនអិន ៕
 ប្រភព៖ camnews










Share:

Tuesday, October 25, 2016

១៥ សន្លឹក បង្ហាញពីទឹកភ្នែកប្រជាជនថៃ ក្រោយការយាងសោយទិវង្គតរបស់ក្សត្រខ្លួន!




ក្រោយពីមានព័ត៌មាននៃការយាងសោយទិវង្គតរបស់ព្រះចៅយូហួរ ឬ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ កាលពីរសៀលថ្ងៃទី ១៣ ខែតុលាម្សិលមិញនេះរួចមក ប្រជាជនថៃទូទាំងប្រទេសបានសម្តែងនូវអារម្មណ៍សោកស្តាយ និង រន្ធត់ចិត្តក្រៃលែង ដែលទទួលបានដំណឹងមហាទុក្ខដ៏ធំធេងនេះ ។


ក្នុងព្រឹត្តិការណ៍ដ៏សែនក្តុកក្តួលអួលណែននេះ ប្រជាជនថៃទូទាំងប្រទេសបានសម្តែង ក៏ដូចជាបង្ហាញអារម្មណ៍សោកសៅជាពន់ពេក ក្នុងការបាត់បង់ព្រះមហាក្សត្រដ៏ឆ្នើមមួយព្រះអង្គនេះ ដោយទាំងប្រជារាស្ត្រ និង មន្ត្រីរាជការគ្រប់រូបបានរំលេចខ្លួនក្នុងសម្លៀកបំពាក់កាន់ទុក្ខ និង មានទឹកមុខក្រៀមក្រំយ៉ាងក្រៃលែង ដាមដោយសំឡេងស្រែកយំនឹកអាឡោះអាល័យដល់ព្រះមហាក្សត្រ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត យ៉ាងខ្លាំង ។


គួររំឭកថា ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត បានយាងសោយព្រះទិវង្គតកាលពីរសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៦ វេលាម៉ោង ៣ និង ៥២ នាទី ក្នុងព្រះជន្មាយុ ៨៨ ព្រះវស្សា ។

សូមទស្សនាកម្រងរូបភាពដូចខាងក្រោម៖


































Share:

Monday, October 24, 2016

តួឯកស្រី «សង្សារបំបាំងកាយ» ដួលសន្លប់ទាំងជំហរ ក្នុងពិធីបុណ្យព្រះមហាក្សត្រថៃ




តារាស្រីប៉ុស្តិ៍លេខ៧ ម៉េកហ្គី អៈផា (Maggi Apa) ដែលបានទាក់ទាញអារម្មណ៍ទស្សនិកជនយ៉ាងខ្លាំងតាមរយៈរឿង «សង្សារបំបាំងកាយ» (Fad Lhong Hon) បានខំប្រឹងចូលរួមទាំងឈឺ ដើម្បីរំលែកទុក្ខថ្វាយព្រះមហាក្សត្រ។


គួរបញ្ជាក់ផងដែរថា ដើម្បីបង្ហាញពីសេចក្តីកោតសសើរ និង អាឡោះអាល័យចំពោះព្រះមហាក្សត្រ ប្រទេសថៃបានរៀបចំពិធីច្រៀងបទ «ស័នសឺនព្រះបារមី» ដែលជាបទនិពន្ធឡើងដើម្បីរំឭកគុណ និង កោតសសើរពីស្នាដៃរបស់ព្រះមហាក្សត្រថៃព្រះបាទ ភូមិបុល អាឌុលយ៉ាដេត។


តារាស្រី ម៉េកហ្គី អៈផា បានបង្ហាញអារម្មណ៍ក្នុងចិត្តថា ក្នុងពេលរំពេចនោះ នាងពិតជាមិនអាចទប់ជំហរបានឡើយ ព្រោះនាងសម្រាកមិនបានគ្រប់គ្រាន់ជាច្រើនថ្ងៃ ដោយកុំតែបានតារាសម្តែងលោក រាំមីខេ ចូលមកជួយលើកបី បញ្ចូនទៅរោងសង្គ្រោះបន្ទាន់ កុំអីមិនដឹងជាយ៉ាងម៉េចនោះទេ។


បន្ទាប់ពីដឹងខ្លួនគ្រាន់បើ តារាស្រី ម៉េកហ្គី អៈផា បានបង្ហោះសារសុំអភ័យទោសមហាជន ដែលខ្លួនមិនអាចនៅចូលរួមពិធីដ៏សំខាន់នេះ ហើយថែមទាំងធ្វើឱ្យអ្នកដទៃត្រូវមករវល់វក់វីចំពោះខ្លួនទៀត៕ ប្រភព៖pmhotnews
Share:

ពិតជាសុភាពបុរសជួយស្រីស្អាតមែន មើលហើយរំភើបជំនួស! លោកឆន​ សុវណ្ណរាជ ខ្នះខ្នែងជួយលើកកៅអី កិនរ៉ូបដ៏ស្រស់ស្អាតរបស់កញ្ញា សុគន្ធកញ្ញា





រូបភាពជាច្រើនសន្លឹកដែល Fan របស់កញ្ញា សុគន្ធកញ្ញា បានថតនៅវគ្គ Live Show របស់កម្មវិធី Cambodia idol បានធ្វើឲ្យបងប្អូនអ្នកលេងហ្វេសបុកលាន់មាត់ថា ពិតជាសុភាពបុរសជួយស្រីស្អាតមែន មើលហើយរំភើបជំនួស ដោយសារតែលោកឆន សុវណ្ណរាជបានជួយលើកកៅអីដែលកិនរ៉ូបដ៏ស្រស់ស្អាត របស់សុគន្ធកញ្ញា។








ហើយកាលពីពេលថ្មីៗក៏មានពាក្យចចាមអារ៉ាម ក៏ដូចជាសារពត៌មានចុះផ្សាយពីទំនាក់ទំនងសង្ស័យរឿងទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរផងដែរ។ ហើយក៏មានFan ជាច្រើនបានពេញចិត្តអ្នកទាំងពីរ នឹងបង្ហោះរូបសួរគ្នាថា សមគ្នាដែរឬអត់? ជាដើម។ រហូតមកដល់ពេលនេះពួកគាត់ទាំងពីរមិនទាន់មានការបកស្រាយអ្វីទាំងអស់ ហើប្រិយមិត្តជាច្រើនបានរងចាំតាមដានពួកគាត់ផងដែរ។ ប្រភព៖ khmernote













Share:

ចន ច័ន្ទលក្ខិណា ដាក់ប៉ុន្មានឃ្លានេះ ប៉ះចំចំនុចរសើបខ្លាំងតែម្តង !


  • កាលពីយប់មិញនេះដែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារនៅលើ Facebook របស់ខ្លួនដែលនាំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពាក្យសំដីរបស់តារាសម្តែងស្រីជើងចាស់រូបនេះ។ តាមការសង្កេត ខណៈពេលដែល លោក អ៊ិន សុភិន ឪពុករបស់តារាសម្តែង ភិន សុដាលីស ធ្វើការទម្លាយរឿង លោក ប៉ែន ចំរ៉ុង នៅក្នុងបទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ជាច្រើនស្រាប់តែមិនបានប៉ុន្មានផង អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើការ បង្ហោះសារមួយដែរ ដោយនិយាយថា ៖ “ហេតុអី ៗ ក៏មនុស្សដែលមានប្រៀបជាងហាក់ជាន់អ្នកចាញ់ម្តងហើយម្តងទៀតមិនចេះចប់ ? ហេតុអ្វីទៅ ? មិនទាន់អស់ចិត្តទៀតឬ ? តើអ្នកដែលជាសត្រូវនិងគ្នាទាល់តែស្លាប់ភាគីម្ខាងទើបឆ្អែតឆ្អន់ឬយ៉ាងម៉េច ? ហេតុអីក៏មនុស្សយើង១ចំនួនមានចរិកចំលែកៗម្ល៉េះ ? មកពីញាំ ជាតិគីមីច្រើនឬបានជាមនុស្សឥលូវផ្លាស់ប្តូរសម្បើមម្ល៉េះ ? ខ្លាចណាស់ មើលជាគំរ៉ូទៅមនុស្សទាំងឡាយអើយ ជៀសបានគួរតែជៀសទៅ ប៉ះមិនបាន លូករលាក ល្មមឈប់ទៅ វាមិនល្អលេងទេ អ្នកឈ្នះបានតែចំពោះអ្នកក្រៅទេ ក្នុងខ្លួនឯងអ្នកពិតជាចាញ់ ព្រោះចាញ់និងទង្វើដែលខំប្រឹងតែឯង ខ្ញុំឃើញហើយហួសចិត្ត ហួសហេតុពេកហើយ” ដោយការលើកឡើងនេះ អ្នកនាង មិនបានបញ្ជាក់ថាអ្នកណា ដែលនាងនិយាយសំដៅទៅលើនោះទេ។

    ក្រោយមកស្រាប់តែ បង្ហោះសារមួយទៀត រៀបរាប់ថា៖ “បងចង់និយាយទៅកាន់អូនថា ត្រូវតែរុឹងបុឹង ងើបឈរឡើង រឿងអ្វីក៏ដោយគឺមិនអាចបំបាក់បានឡើយ ធ្វើជាមនុស្ស មិនត្រូវចុះចាញ់និងឧបសគ្គឡើយ ព្រះមិនដែលបិតផ្លូវមនុស្សទេ មានតែមនុស្សទេដែលបិតផ្លូវខ្លួនឯង សង្ឃឹមថាអូននិងយល់ ខ្ញុំចង់និយាយទៅកាន់មនុស្សដែលកំពុងមានវិបិត្តធ្ងន់ធ្ងរ ទោះជាមានមនុស្សតិចដែលលើកទឹកចិត្តក៏មិនប្រាកដថាយើងជាមនុស្សអាក្រក់ទាំងស្រុងដែរ” ដែលសារមួយនេះ បាន Tag អោយលោក ប៉ែន ចំរ៉ុង អ្នកនាង ឆយី លោក ឃុន រៀមរតនៈ និង វីជេអាឡាស្តូ ហើយលោក ប៉ែន ចំរ៉ុង ក៍បានធ្វើការឆ្លើយតប តាមរយៈ Comment ថា៖ “អរគុណបងស្រី” ខណៈដែល អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើការតបវិញថា៖ “ខ្ញុំអត់បានសំដៅលើចំរ៉ុងទេណា សូមកុំចូលមកតបដោយមិនមានយល់ប្រធានបទ”


    សាររបស់អ្នកនាង ចន ច័ន្ទលក្ខិណា មិនទាន់បានបញ្ចប់ឡើយ ក្រោយពេលដែល លោក អ៊ិន សុភិន បានធ្វើការបង្ហោះវិដេអូកាលពីយប់មិញ និយាយពីរឿងរ៉ាវ ៣ចំនុចទៀត របស់ ប៉ែន ចំរ៉ុង និងផ្តាំផ្ញើរ ទៅកាន់តារាស្រី២ រូបដែលចូលចិត្តការពារ ប៉ែន ចំរ៉ុង ផងដែរ ហើយម្នាក់ៗនាំគ្នាយល់ថា លោក អ៊ិន សុភិន ចង់សំដៅលើ អ្នកនាង ឆយី ដែលលើកមុននាងក្លាហាន ហ៊ាន ចេញមុខ ថាកំដរ ប៉ែន ចំរ៉ុង ទៅមើលកូនស្រីថែមទៀតផង ចំណែកតារាស្រីម្នាក់ទៀត ប្រហែលអាចសំដៅទៅលើ អ្នកនាង ចន ច័ន្ទ នេះតែម្តង។ ប៉ុន្តែការយល់ឃើញនេះមិនដឹងថា ត្រឹមត្រូវរឺយ៉ាងណាទេ ខណៈដែល លោក អ៊ិន សុភិន មិនបានបញ្ជាក់ឈ្មោះតារាស្រី ២ដួងនោះឡើយ។

    ភ្លាមៗ ស្រាប់តែ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារចុងក្រោយមួយទៀត ដោយនិយាយថា៖ “វាទាល់តែប៉ះសាច់ឯងបានដឹងថាឈឺប៉ុណ្ណា ស្គាល់រសជាតិឈឺឬនៅ ? កាលធ្វើដាក់ខ្ញុំមានដឹងអត់ថាខ្ញុំឈឺ និយាយបំផ្លើសពីខ្ញុំទាំងមិនសូវបានជួប នៅមុខខ្ញុំគឺខ្ញុំល្អ នៅមុខគេគឺខ្ញុំអាក្រក់ មិនដែលមានបញ្ហានិងខ្ញុំផងនៅបំផ្លើស តើខ្ញុំតឹងទ្រូងប៉ុណ្ណាដែលខ្ញុំដឹងថាអ្នកនិយាយអាក្រក់ពីខ្ញុំក្រោយខ្នងហើយពេលជួបមុខអ្នកខ្ញុំត្រូវបង្ខំចិត្តសើចរាក់ទាក់ដាក់អ្នកធ្វើដូចមិនដឹងរឿង ? មិនមែនចំអក ឬក៏សងសឹកទេ ខ្ញុំមិនដែលចងគំនុំនិងអ្នកដែរ ព្រោះខ្ញុំស្គាល់សណ្តាននៃមាត់អត់គំរបរបស់អ្នក តែគួរកុំអោយតែខ្លួនឯងធ្វើគឺត្រូវទាំងអស់ពេក កុំស្មានគេមិនដឹងពីទង្វើរបស់យើង គ្រាន់តែគេមិននិយាយ កម្មមិនចាំជាតិទេ ល្មមដឹងខ្លួនហើយ”

    សរុបចុងក្រោយមក រាល់សារដែលតារាស្រី ចន ច័ន្ទលក្ខិណា បង្ហោះតាំងពីដើមមក ហាក់ដូចជាប៉ះចំចំនុចរសើបខ្លាំងទៅដល់លោក អ៊ិន សុភិន ប៉ុន្តែទោះជាយ៉ាងណាគេមិនដឹងទេថា ប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គម រូបនេះចង់និយាយសំដៅទៅលើ អ្នកណាឡើយ រឺ ក៍អាចនិយាយបានថា គាត់សរសេរចោលក៍ថាបាន រឺ ក៍មានអ្នកផ្សេងទៀត ដែលគាត់ចង់សំដៅលើ។ ដូច្នេះប្រិយមិត្ត អាចធ្វើការ មើលសាររបស់អ្នកនាង ហើយយល់ឃើញតាមការគិតរៀងខ្លួន៕
    គួរបញ្ជាក់ផងដែរថា រឿងរ៉ាវលែលះរវាងលោក ប៉ែន ចំរ៉ុង និង អ្នកនាង ភិន សុដាលីស ត្រូវបានតុលាការ ចេញសាលក្រម រួចហើយ ដោយលោក ប៉ែន ចំរ៉ុង ហាក់ដូចជាស្ងប់ស្ងាត់ មិនធ្វើការ បកស្រាយអ្វីទាំងអស់ តែងាកមកមើលខាងលោក អ៊ិន សុភិន វិញគឺថ្មីៗលោកស្រាប់តែទម្លាយរឿងរ៉ាវ ប៉ែន ចំរ៉ុង ធ្វើបាបកូនស្រីគាត់ម្តងហើយម្តងទៀត ហាក់ដូចជាចង់ជាន់ពន្លិច ប៉ែន ចំរ៉ុង យ៉ាងខ្លាំងស្របពេលដែល លោក ប៉ែន ចំរ៉ុង ហាក់ដូចធ្លាក់កូដ ដើរសំដែងជាតួរាយរងក៍មាន៕ ប្រភព៖ khmernote

    ចុចអាន៖ ភិន សុដាលីស ត្រូវគេទម្លាយរឿងអាស្រូវ
Share:
អាចទំនាក់ទំនង់ផ្សព្វផ្សាយពាណិជ្ជកម្មបាន តាមលេខទូរស័ព្ទ​ ​០៩២៤២៤៧១២.០៩៦២៣១៣២១១​

Translate

Total Pageviews

Popular Posts

Blog Archive

Flag Counter
Powered by Blogger.