Friday, July 22, 2016
Wednesday, July 20, 2016
Tuesday, July 19, 2016
Monday, July 18, 2016
លោក Trump និងបេក្ខជនអនុប្រធានាធិបតី Pence របស់លោកបង្ហាញខ្លួនរួមគ្នាលើកដំបូង
លោក Donald Trump ដែលបានត្រូវសន្មតថាជាបេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋបានចេញបង្ហាញខ្លួនជាលើកដំបូងជាមួយដៃគូរបស់លោកគឺលោក Mike Pence អភិបាលរដ្ឋ Indiana នៅក្នុងការជួបជុំជាមួយអ្នកគាំទ្រមួយនៅក្នុងបូរីញូវយ៉ក កាលពីថ្ងៃសៅរ៍ ដោយបានហៅលោក Pence ថាជា«ដៃគូរបស់ខ្ញុំក្នុងការឃោសនាបោះឆ្នោត»។
លោក Trump បានហៅលោក Pence ថាជាបុរសម្នាក់មានគុណសម្បត្តិ កិត្តិយសនិងភាពស្មោះត្រង់។ លោក Pence ដែលបានបម្រើការ៦អាណត្តិនៅក្នុងសភាតំណាងរាស្ត្រអាមេរិកាំងនៅមុនពេលលោកបានជាប់ឆ្នោតធ្វើជាអភិបាលរដ្ឋកាលពីឆ្នាំ២០១២នោះ បានត្រូវចាត់ទុកថាជាអ្នកនយោបាយអភិរក្សនិយមខាងសង្គមតាមបែបប្រពៃណី។
លោក Trump បាននិយាយថា៖ «ពលរដ្ឋអាមេរិកាំង លោក Mike Pence អភិបាលរដ្ឋ Indiana ជាជម្រើសទីមួយរបស់ខ្ញុំ។ ខ្ញុំពេញចិត្តនឹងការងារដែលលោកបានធ្វើជាពិសេសនៅក្នុងរដ្ឋ Indiana ...ក៏ប៉ុន្តែខ្ញុំក៏ពេញចិត្តដែរជាមួយការពិតជាក់ស្តែងដែលលោកប្រយុទ្ធដើម្បីប្រជារាស្ត្រ ហើយលោកនឹងប្រយុទ្ធដើម្បីលោកអ្នក។ លោកជាមនុស្សមាំទាំម្នាក់»។
នៅមុនពេលលោកបង្ហាញខ្លួនលោក Pence លោក Trump បាននិយាយថាភូមិភាគមជ្ឈឹមបូព៌ាមានអស្ថិរភាពជាងមុន ហើយលោកបានបន្ទោសលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងគោលនយោបាយរបស់លោក។
លោក Trump បាននិយាយថា៖ «នៅពេលនេះ យើងកំពុងឃើញមានអស្ថិភាពនៅក្នុងប្រទេសតួកគី ដែលជាការបង្ហាញមួយទៀតនូវភាពគ្មានជោគជ័យរបស់លោកអូបាម៉ា»។
លោក Pence បានអំពាវនាវឱ្យមានភាពដឹកនាំខ្លាំងហើយបាននិយាយថា លោកបានទទួលបានជ័យជម្នះដោយបានទទួលសេចក្តីអញ្ជើញនេះកាលពីថ្ងៃពុធមុន។
លោក Pence បាននិយាយថា៖ «លោក Trump យល់ច្បាស់ពីរឿងនេះ ហើយលោកយល់អំពីប្រជារាស្ត្រអាមេរិកាំង។ ខ្ញុំបានជ័យជម្នះពិតប្រាកដដោយបាននៅជិតលោកនៅថ្ងៃនេះ»។
លោក Trump និងលោក Pence បានប្តេជ្ញាថានឹងកាត់បន្ថយពន្ធដារ គាំទ្រវិស័យជំនួញតូចតាច និងយកជ័យជម្នះលើពួកភេរវជនរដ្ឋឥស្លាម៕
ព្រភព VOA News
Translate
Total Pageviews
Popular Posts
-
ពិតណាស់! មុនលើច្រមុះគឺជាផលរំខានធំបំផុតសំរាប់មនុុស្សគ្រប់រូប។ តើលោកអ្នកមានការឈឺចាប់ទេនៅពេលដែលលោកអ្នកព្យាយាមក្នុងការយកមុននៅលើច្រមុះ? តើ...
-
(ភ្នំពេញ)៖ ទូក ង មួយឈ្មោះថា «តាម៉ៅសែនជ័យ» មកពីសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានចំនុះ២២នាក់ ខណៈដែលកំពុងអុំសាកល្បង ស្រាប់តែខុស...
-
តារាថៃ ៖ តោះស្វែងយល់ប្រវត្តិរបស់លោក James Jirayu ទាំងអស់គ្នា ដែលជាបុរសសង្ហានិងល្បីឈ្មោះប្រចាំប្រទេសទាំងអស់គ្នា ។ ការពិតទៅលោក James ...
-
ថ្មីៗនេះ ក្រុមហ៊ុន Sony នៅប៉ែក ខាងអឺរ៉ុប បានដាក់ បង្ហាញនូវ កាមេរ៉ាថតរូប ស៊េរីថ្មី មួយគ្រឿង របស់ខ្លួន ដែលមាន រាងស្អាត និងតូចស្រឡូន ផ្តល់ភាព ...
Categories
About Me
Powered by Blogger.